អ្នកជំនាញ​សុខភាព​និយាយថា​គេ​ត្រូវការ​បង្គន់​ឆ្លាត​ចាំបាច់​បំផុត​ដើម្បី​តាមដាន​ជំងឺ​ពោះវៀន​

1626
ចែករម្លែក

​បង្គន់​អនាម័យ​តាមដាន​សុខភាព​អាចជា​គន្លឹះ​ក្នុងការ​ពិនិត្យ​ជំងឺ​តាមរយៈ​ការតាមដាន​និង​ពិនិត្យ​បញ្ហា​កាកសំណល់​។​

​គ្រូពេទ្យ​ឯកទេស​ខាង​ក្រពះ​ពោះវៀន លោក សា​មៀ បឺ​រី និយាយថា បង្គន់​ឆ្លាត​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​តាមដាន​ទិន្នន័យ​សុខភាព​របស់​អ្នកជំងឺ​។​

​ទោះបីជា​បច្ចេកវិជ្ជា​នេះ​មិនទាន់មាន​នៅឡើយ ក៏ប៉ុន្តែ​លោក​បឺ​រី​និយាយថា​គាត់​ពេញចិត្ត​នឹង​ឃើញ​ឧបករណ៍​បច្ចេកវិជ្ជា​វេជ្ជសាស្ត្រ​ជាមួយ​លក្ខណៈពិសេស ដែល​អាច​តាមដាន​និង​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ក្រពះ​ពោះវៀន​។​

​ឧទាហរណ៍​នៃ​ជំងឺ​ទាំងនោះ​រួមមាន ជំងឺមហារីក​ពោះវៀនធំ ជំងឺ​អាប់​សែ ជំងឺ​ពោះវៀនធំ និង​ជំងឺ​រលាក​ពោះវៀន​។​

​គាត់​និយាយថា “​ជំងឺ​ពោះវៀន​គឺជា​បញ្ហា​ធំ​មួយ​។ វា​ក៏​ជា​បញ្ហា​គួរឱ្យកត់សម្គាល់​ផងដែរ​ក្នុងចំណោម​ទិន្នន័យ​ដ៏​មាន​ឥទ្ធិពល​និង​សកម្ម​បំផុត​។ ទាំង​វេជ្ជបណ្ឌិត​និង​អ្នកជំងឺ​អាច​ទទួលបាន​អត្ថប្រយោជន៍ ប្រសិនបើ​យើង​រកឃើញ​វិធី​ដើម្បី​បញ្ឈប់​ការ​ចុច​ទឹក​បញ្ចេញ​ចោល​នូវ​ព័ត៌មាន​សុខភាព​សំខាន់ៗ​មួយចំនួន​របស់​យើង​”​។​

​ទោះបីជា​បច្ចេកវិជ្ជា​នេះ​មិនទាន់មាន​ក៏ដោយ ក៏ប៉ុន្តែ​លោក​បឺ​រី​និយាយថា ការច្នៃ​បង្កើត​ថ្មី​នេះ​នឹង​ជា​ឱកាស​ដ៏​សំខាន់​សម្រាប់​គ្រូពេទ្យ​ដើម្បី​តាមដាន​សុខភាព​ពោះវៀន​៕ ដោយ៖ កញ្ញាដាលីស

បង្គន់​ឆ្លាត​គឺ​ត្រូវការ​ចាំបាច់​ខ្លាំងណាស់​ដើម្បី​តាមដាន​ជំងឺ​ពោះវៀន

ទីតាំងផ្សាយពាណិជ្ជកម្ម