​ចាប់បាន​៥​នាក់​ល្បី​ខាង​ឆក់យក​ទ្រព្យសម្បត្តិ​ជនបរទេស​ក្នុង​ក្រុងព្រះសីហនុ​

859
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុ​: ក្រុម​ឆក់យក​ទ្រព្យសម្បត្តិ​ជនបរទេស​តាម​ដងផ្លូវ​ដ៏​ល្បី​នៅក្នុង​ក្រុងព្រះសីហនុ ត្រូវ​ចាប់ខ្លួនបាន​៥​នាក់​ហើយ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឱ្យដឹងថា នគរបាល​បាន​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទដៃ​ជនបរទេស​)​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៣.១១.២០១៨​វេលា​ម៉ោង​១៩​និង​០០​នាទី​ស្ថិតនៅ​ម្តុំ​ឧតុនិយម ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ​បាន​សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ក្រុង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បានធ្វើការ​ប្រដេញ​និង​ស្ទាក់​ចាប់បាន​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ចំណុច​លោកយាយ​ម៉ៅ​ហើយ​ឆ្លង​ទៅតាម​ការសាកសួរ​ជា​បន្តបន្ទាប់​ក៏​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ បន្ថែមទៀត សរុប​ចំនួន ៥​នាក់ ។​

​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​បច្ចុប្បន្ននេះ​ពុំទាន់​បានមក​ដាក់ពាក្យ​បណ្តឹង​នៅឡើយ ។​ជនសង្ស័យ​ចំនួន ៥ នាក់ មានឈ្មោះ​ដូចខាងក្រោម ៖១.​ឈ្មោះ យិន ទី​ទី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ ជាងភ្លើង មាន​ទីលំនៅ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនដៃដល់ ) ។​២.​ឈ្មោះ សាន ប្រុស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនដៃដល់ ) ។​

៣.​ឈ្មោះ និ​ត ម៉ា​ណាន់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​(​ជនដៃដល់ )​។​៤.​ឈ្មោះ ឆៀង វឌ្ឍនៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​៤ ក្រុង​-​ព្រះសីហនុ ( ជនដៃដល់ ) ។​៥.​ឈ្មោះ ស ម៉េង អាយុ​២៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នកទទួលផល​ចោរកម្ម )​។​

-​វត្ថុតាង​ចាប់​យកបាន​រួមមាន​៖-​ម៉ូតូ​ម៉ាក​សេ​១២៥​ឆ្នាំ​២០១៨​ពណ៍​ខ្មៅ​១​គ្រឿង​(​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។​-​ទូរស័ព្ទ ២ គ្រឿង​(​អាយ​ហ្វូ​ន​១​គ្រឿង​និង​ម៉ាក​OPPO១​គ្រឿង​)​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ កំពុង​បន្ត​និតិ​វិធី​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​ដើម្បី​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត ៕S/

​ចាប់បាន​៥​នាក់​ល្បី​ខាង​ឆក់យក​ទ្រព្យសម្បត្តិ​ជនបរទេស​ក្នុង​ក្រុងព្រះសីហនុ​