​អំពើ​ឃាតកម្ម​បាញ់​ប្រពន្ធ​រងរបួស​ធ្ងន់​និង​ចាប់​ប្តី​វាយ​រហូតដល់​ស្លាប់​

921
ចែករម្លែក

​ដោយ​ពស​/​ពោធិសាត់​:​មាន​អំពើ​ឃាតកម្ម​មួយ​ទៅលើ​គ្រួសារ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដោយ​ឃាត​.​កបាន​បាញ់​ប្រពន្ធ​នឹង​កាំភ្លើង​ស្នប់​ខ្យល់​ឱ្យ​រងរបួស​ធ្ងន់​និង​ចាប់​ប្តី​វាយ​រហូតដល់​ស្លាប់​។​អំពើ​ឃាត​កម្មនេះ​បាន​កើតឡើង​នៅក្នុង​ផ្ទះ​ជនរងគ្រោះ​ស្ថិតក្នុង​ភូមិ​បឹង​បត់​កណ្តោល​ឃុំ​បឹង​បត់​កណ្តោល​ស្រុក​បាកាន​ខេត្តពោធិសាត់​កាលពី​ម៉ោង​៦​និ​២០​នាទី​ព្រលប់​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​ប៉ូលិស​បានឱ្យដឹង​ថាជ​ន​រង​គ្រោះជា​ប្តី​មានឈ្មោះ​ឆូ​ឆន​អាយុ​៨៣​ឆ្នាំ​ប្រពន្ធ​ឈ្មោះ​ហ៊ុន​ណែម​អាយុ​៧២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា​ឃាតករ​អាចមាន​គ្នា​ពី​៣​ទី​៤​នាក់​ហើយ​ពួកវា​បាន​ប្រើប្រាស​កាំភ្លើង​ខ្យល់​បាញ់​ប្រពន្ធ​ចំ​កំភួនជើង​រងរបួស​ធ្ងន់​។​ចំណែក​ប្តី​ត្រូវ​ឃាត​.​ក​ចាប់វាយ​នឹង​វត្ថុ​រឹង​ត្រូវ​ជាច្រើន​កន្លែង​រហូត​ស្លាប់​ក្នុង​ថ្លុកឈាម​នៅលើ​គ្រែ​ដេក​។​សមត្ថកិច្ច​បន្តថា​អំពើ​ឃាតកម្ម​នេះ​អាច​បណ្តាលមកពី​រឿង​គំនុំ​អ្វីមួយ​។​

សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ហើយ​បានឃ​ត់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ឃុន​ដា​រ៉ា​អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​ជាមួយ​ជនរងគ្រោះ​មក​សាកសួរ​ព័ត៌មាន​ប៉ុន្តែ​មិនទាន់បាន​ចម្លើយ​យ៉ាងណា​នៅឡើយ​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម