សម្អាត​កំប្លោក​និង​ពើក​ក្នុង​ស្ទឹង​ស្វាយចេក​ដើម្បី​ថែរក្សា​ទឹក​ទុក​ប្រើ​ប្រាស់​

1122
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​នគរបាល​រាប់រយ​នាក់​បាន​សម្អាត​កំប្លោក​និង​ពើក​ក្នុង​ស្ទឹង​ស្វាយចេក​ដើម្បី​ថែរក្សា​ទឹក​ទុក​ប្រើប្រាស់​និង​សោភ័ណភាព​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃ​ឈប់សម្រាក​ការងារ​ស្នូល​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨ បាន​ដឹកនាំ​កងកម្លាំង​នគរបាល ខេត្ត​ស្រុក​ក្រុង និង​វរ​សេនា​តូច ការពារ​ព្រំដែន​គោក ទាំង​៤ សរុប​ចំនួន​៥០០​នាក់​។​មាន​ទាំង​ទូក​,​ឡានទឹក ចុះ​បារ​សម្អាត​កំប្លោក និង​ពើក ដែល​នៅក្នុង​ស្ទឹង​ស្វាយចេក​មាន​ប្រវែង​ចំនួន​៦៥០​ម៉ែត្រ​។

​ក្នុងនោះ​ក៏មាន​ព្រះ​ស​ង្ឈ​កង​កម្លាំងយោធា​សឹក​រង​ស្រុក​កម្លាំង​កង​រាជា​អាវុធហត្ថ​ស្រុក​មន្ត្រីរាជការ​ក្នុងស្រុក​និង​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​វិទ្យាល័យ​ស្វាយចេក សម្ព័ន្ធ​យុវជន​ចូលរួម​យ៉ាងច្រើន​ទៀត ។​មុន​ស្តារ​និង​ជីក​ឱ្យ​ជ្រៅ​ឡើងវិញ​កន្លងមក​ស្ទឹង​ស្វាយចេក​តែងតែ​រីង​ខ្វះខាត​ទឹក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ស្ទើរ​រាល់​ឆ្នាំ​។​

ឆ្លើយតប​បញ្ហា​នេះ​នៅ​ឆ្នាំ​២០១៤​និង​ឆ្នាំ​២០១៥​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​-​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​។​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បើក​ការជីក​ស្តារ​ឱ្យ​ជ្រៅ​ក្នុង​ប្រវែង​ជាង​៦​គម​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយចេក​និង​ឃុំ​រលួស​ស្រុក​ស្វាយចេក​ដើម្បី​ធានាបាន​ចរន្ត​ទឺ​ក​ហូរ​ផង​និង​ស្តុក​ទឹក​ទុក​បរិភោគ​និង​ទឹក​ប្រើប្រាស​ផង​។​ប៉ុន្តែ​បន្ត​មក​ក្នុង​ស្ទឹង​នេះ​ក៏​ដុះ​នូវ​ពើក​និង​ដើម​កំប្លោក​យ៉ាងច្រើន​ដែល​បង្ក​អោយ​ជម្រៅ​ស្ទឹង​នឹង​ងាយ​គោក​រាក់ រីង​ខះ ជាថ្មី ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បន្តថា : ចឹ​ង​ហើយ បានជា​ពេលនេះ លោក​ដឹកនាំ​កម្លាំង​នគរបាល យោធា​កងរាជអាវុធហត្ថ​មន្ត្រីរាជការ​យុវជន​សិស្សានុសិស្ស​ពលរដ្ឋ​ចូលរួម​ស្តា​របារ​សម្អាត​ពើក​និង​កំប្លោក​អោយបាន​ស្រឡះ​ស្អាត​ដើម្បី​ថែរក្សា​ទាំង​ទឺ​ក​ទាំង​សោភ័ណភាព​។​និង​ក៏​អាច​ប្រើប្រាស​ជា​កន្លែង​ប្រារព្ធ​ពិធី​អុំទូក​សហគមន៍​នៅ​ឆ្នាំក្រោយៗ​ក៏បាន ។​

​លោក​លឿង សុភ​ក្តិ អភិបាលស្រុក​ស្វាយចេក លោក​មេភូមិរ​ការ​ថ្មី​ឃុំ​ស្វាយចេក និង​ប្រជាពលរដ្ឋ បាន​ថ្លែង​នូវ​អំណរ​សា​ទេរ​ចំពោះ​សកម្មភាព​ជួយ​របស់​កងកម្លាំង​នគរបាល កងទ័ព កម្លាំង​កងរាជអាវុធហត្ថ ម​ន្ត្រូ​ី អាជ្ញាធរ យុវជន សិស្សានុសិស្ស រួមទាំង​ប្រជាពលរដ្ឋ​ទាំងនេះ ។​

​ចំណែក​ប្រជាពលរដ្ឋ​ឈ្មោះ​ស៊ឹម​សុង​នៅ​ភូមិព​ន្សា​យ​ត្បូង​ឃុំ​ស្វាយចេក​ដែល​បាត់​កាបូប​លុយ​លើ​កំប្លោក​នៃ​ស្ទឹង​ដែល​ស្តារ​នោះ នូវ​លុយ​ដុល្លា​ចំនួន​១៧០​ដុល្លារ លុយ​ខ្មែរ​១១​ម៉ឺន​រៀល មាន​កាត​គ្រី​ម៉ូតូ និង​អត្តសញ្ញាណប័ណ្ណ​ផង​ក៏​ថ្លែង​អំណ​គុណ​កងកម្លាំង​ដែល​បាន​រកឃើញ​ពេល​ចុះ​ស្តារ​សម្អាត​ពើក​និង​កំប្លោក​នេះ​៕S/

រូបថត : លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ដឹកនាំ​កម្លាំង​នគរបាល កងទ័ព កង​អាវុធហត្ថ សិស្ស យុវជន ពលរដ្ឋ​៥០០​នាក់​ចុះ​ស្តារ​សម្អាត​ពើក កំប្លោក​ក្នុង​ស្ទឹង​ស្វាយចេក​ស្រុក​ស្វាយចេក​( រូប​: ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម