ស្ងោរ​ផ្សិត​

2588
ចែករម្លែក
  • 3
    Shares

+ គ្រឿងផ្សំ​
– សាច់ជ្រូក​បី​ជាន់ ឬឆ្អឹងជំនី ៤​ខាំ​
– មើម​ឆៃថាវ ១​មើម​
– ផ្សិត ២​ខាំ​
– អំបិល ១​ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ ៣​ស្លាបព្រា​បាយ​
– ឫស​ជី​វ៉ាន់ស៊ុយ​
– ម្រេច​ម៉ត់ ១​ស្លាបព្រា​កាហ្វេ​
– ខ្ទឹមស ៤​កំពឹស​
– ស្លឹក​ខ្ទឹម និង​ជីរវ៉ាន់ស៊ុយ​

+ វិធី​ធ្វើ​
– សាច់ជ្រូក​ហាន់​ជា​ដុំៗ​ធំ​ល្មម​, ហាន់​មើម​ឆៃថាវ​ជា​កង់ៗ​រួច​ពុះ​ជា​ពីរៗ​, ផ្សិត​ត្រាំ​ទឹក​លាង​ឲ្យ​ស្អាត​ហាន់​ជា​ពីៗ​
– ដាក់​ដាំទឹក​ល្មម​មួយ​សម្ល បង់​ខ្ទឹមស ឫស​ជី​វ៉ាន់ស៊ុយ និង​ម្រេច រួច​ដាក់​សាច់ជ្រូក និង​មើម​ឆៃថាវ​ចូល​គ្រប​ទុក​ឲ្យ​ពុះ​ផុយ​បន្លែ​ឆ្អិន​សាច់ជ្រូក រួច​ដាក់​អំបិល​ចូល និង​ផ្សិត​គ្រប​ឲ្យ​ពុះ​ម្ដងទៀត​ទើប​ដាក់​ទឹកស៊ីអ៊ីវ​ចូល​កូរ​ឲ្យ​សព្វ​ហាន់​ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ​ដាក់​រួច​ជាការ​ស្រេច ៕ ប្រភព​:Ying World Food​

ទីតាំងផ្សាយពាណិជ្ជកម្ម