“​ហ្លួង​ព្រះស្តេច​កន​”​ត្រៀម​ចាក់​បញ្ចាំង​ក្រោយ​ចំណាយ​ថត​២​ឆ្នាំ​និង​ប្រាក់​ខ្ទង់លាន​ដុល្លារ​

1340
ចែករម្លែក
  • 46
    Shares

(​ភ្នំពេញ​)៖ ស្នាដៃ​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​ខ្មែរ​ដែល​ផលិត​អស់​២​ឆ្នាំ សម្រេច​ជា​លទ្ធផល​ហើយ នោះ​ជា​ខ្សែភាពយន្ត​បែប​ប្រវត្តិ​​សាស្ត្រ “​ហ្លួង​ព្រះស្តេច​កន​” នឹងត្រូវ​ដាក់បញ្ចាំ​ង​ជា​ផ្លូវការ នា​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ ក្រោយពី​ចំណាយ​ទឹកប្រាក់​រហូត​ខ្ទង់លាន​​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សម្រិតសម្រាំង ផលិត​ខ្សែភាពយន្ត បែប​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​នេះ​ឡើង​។​

​លោក ម៉ៅ អាយុទ្ធ ដែលជា​ផលិតករ និង​ជា​អ្នកដឹកនាំ​សម្តែង ក្នុង​ខ្សែភាពយន្ត​រឿង «​ហ្លួង​ព្រះស្តេច​កន​»​បានប្រកាស​អោយដឹងពី​ពេល​​វេលា​ផ្លូវការ​នៃ​ការចាក់​បញ្ចាំង​រឿង «​ហ្លួង​ព្រះស្តេច​កន​» ដែល​រៀបចំ​ធ្វើឡើង ក្រុមហ៊ុន LYP Group Co.,Ltd កាលពី​ថ្ងៃទី​៣ ខែសីហា ។​លោក​បាន​មានប្រសាសន៍ថា គិត​ចាប់តាំងពី​ការផលិត រហូត​ជោគជ័យ​ចេញ​ជា​ផ្លូវការ​នៃ​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ខ្មែរ​រឿង​«​ហ្លួង​ព្រះ​ស្តេច​កន​» គឺ​ប្រើ​រយៈពេល​អស់​២​ឆ្នាំ​។ មិនតែប៉ុណ្ណោះ​សម្រាប់​ទុន ដែល​ត្រូវបាន​ចំណាយ លើក​ការផលិត​រឿងនេះ​គឺមាន​រហូត​ខ្ទង់លាន់​​ដុល្លារ​ឯណោះ​។​

​លោក ម៉ៅ អាយុទ្ធ បាន​បន្តទៀតថា «​ខ្ញុំ​សង្ឃឹមថា រឿង ហ្លួង​ព្រះស្តេច​កន នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ពី​ទស្សនិកជន​បន្ទាប់ពី​ធ្វើ​​ការចាក់​បញ្ចាំង តាម​រោងភាពយន្ត​នានា ព្រោះថា​ខ្សែភាពយន្ត​នេះ បាន​លើក​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ម្យ៉ាងទៀត​បើ​ផ្អែក​តាម​ការ​​ស្ទាបស្ទង់ បន្ទាប់ពី​ការចាក់​បញ្ចាំង​ឈុត​ឆាក​ខ្លីៗ លើ​កញ្ចក់​ទូរទស្សន៍ និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់ PNN ឃើញថា​មាន​ប្រិយមិត្ត​​ជាច្រើន បង្ហាញ​ពី​ភាព​រីករាយ និង​អន្ទះសារ​ទន្ទឹងរង់ចាំ ឲ្យ​ដល់​ថ្ងៃ​ចាក់​បញ្ចាំង​!»​។​

​ខ្សែភាពយន្ត បែប​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ គឺ​រឿង «​ហ្លួង​ព្រះស្តេច​កន​» នឹង​ត្រៀម​ចាក់​បញ្ចាំង​ជា​ផ្លូវការ នា​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ ផងដែរ នៅតាម​រោងភាពយន្ត​ទំនើបៗ​ដូចជា Legend ,Major Cineplex ,Prime Cineplex, បារាយ​អណ្តែត ខេត្តសៀមរាប និង​រោងភាពយន្ត Platinum Cineplex សៀមរាប​៕​ដោយ​៖​បូ​រិ​ន​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ