​គ្រោះថ្នាក់​ណាស់​ធ្វើបែបនេះ​!​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​

905
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​សា​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា​មានផ្ទះ​ប្រជាពលរដ្ឋ​ភូមិ​កំ​ភុ​ន​ឃុំ​កំ​ភុ​ន​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​បានរៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​អ្វីដែល​គេច​ង់​និយាយ​គឺ​សម្លឹង​ឃើញថា​នៅលើ​បង្គោល​ភ្លើង​មុខផ្ទះ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​នោះ​មាន​ដាក់​មេក្រូ​ចងភ្ជាប់​ទៅនឹង​បង្គោល​អគ្គិសនី​តង់ស្យុង​ខ្ពស់​វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​ឃើញ​ដូច​នោះ​មន្ត្រី​អគ្គិសនី​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ទៅ​ម្ចាស់ផ្ទះ​និង​ពន្យល់​ពី​គ្រោះថ្នាក់​នៃ​ថាមពល​អគ្គិសនី​។​បន្ទាប់ពី​មន្ត្រី​អគ្គិសនី​ធ្វើការ​ពន្យល់​អប់រំ​រួចមក​ម្ចាស់ផ្ទះ​ក៏បាន​ដក​ក្បាល​មេក្រូ​ចេញពី​បង្គោល​អគ្គិសនី​។​មន្ត្រី​អគ្គិសនី​បាន​ប្រាប់ទៀតថា​ប្រជាពលរដ្ឋ​ទាំងឡាយ​សូមមេត្តា​កុំ​យក​គំរូ​តាម​ដូច​រូបភាព​ខាងលើនេះ​។​ពីព្រោះថា​បើសិនជា​យើង​យក​មេក្រូ​ទៅ​ចងភ្ជាប់​កន្លែង​ឬ​ក្បែរ​បង្គោល​ភ្លើង​ដែលជា​កន្លែង​ចរន្ត​ឆ្លងកាត់​ខ្លាំង​វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​គ្រប់ពេល​៕S/​

​គ្រោះថ្នាក់​ណាស់​ធ្វើបែបនេះ​!​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​

ទីតាំងផ្សាយពាណិជ្ជកម្ម