​សហគមន៍​ទេសចរណ៍​ភូមិ​ចុង​ឃ្នៀ​ស​បឹង​ទន្លេសាប​ចាប់ផ្តើម​យល់​ដឹងពី​សំរាម​

904
ចែករម្លែក

​មូល​សម្បត្តិ​/​ភ្នំពេញ​:​រឿង​សំរាម​មិន​ថា​ទីក្រុង​ទេ​បច្ចុប្បន្ននេះ​សូម្បី​តំបន់​ទេសចរ​ឬ​តំបន់​មាន​មនុស្ស​រស់នៅ​ច្រើន​បញ្ហា​សំរាម​និង​កាកសំណល់​ក៏​កើត​ច្រើន​។​វា​ជា​គ្រឿង​បំពុល​ជា​ប្រភព​បំផ្លាញ​បរិស្ថាន​ប៉ះពាល់​ដល់​មនុស្ស​និង​ជីវចម្រុះ​ទាំងអស់​។​តំបន់​ចុង​ឃ្នៀ​សប​ញ្ហា​សំរាម​ក៏​មិន​ចាញ់​ក្រុង​សៀមរាប​ប៉ុន្មាន​ដែរ​។​

​សំរាម​វា​រំខាន​ភ្នែក​ភ្ញៀវទេសចរ​ណាស់​។​កាកសំណល់​ជា​ថង់​ប្លា​ស់​ស្ទីក​ដប​កំប៉ុង​ទឹក​សុទ្ធ​រាយប៉ាយ​ពេញ​ផ្ទៃ​ទឹក ជាប់​នឹង​ដើមឈើ ធ្វើឱ្យ​ទេសចរ​បរទេស​រមាស់​ភ្នែក អស់សង្ឃឹម​លែង​ចង់​មក​ទីនេះ​ម្តងទៀត​។​បញ្ហា​នេះ​លោក​ស៊ា​សុផល​ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី​ដែលមាន​សហគមន៍​ទេសចរ​របស់ខ្លួន​មួយចំនួន​បានទទួល​ផល​ពី​បឹង​ទន្លេសាប​តាមរយ​:​ភ្ញៀវទេសចរ​ចូល​លេង​កំសាន្ត​ជា​រៀងរាល់ថ្ងៃ បាន​ផ្តើម​យកចិត្តទុកដាក់​បំផុស​ចលនា​អោយ​សមាជិក​សហគមន៍​ទេសចរ នៅទីនេះ សិស្សសាលា អាជ្ញាធរ​ភូមិ​ឃុំ​ជួយ​ក្នុងការ​ប្រមូល​សំរាម​និង​ទុកដាក់​សំរាម​មិនអោយ​រាយប៉ាយ​ពាសវាល​ពាសកាល​តទៅទៀត​ទេ​។​

​សូម្បី​ថ្ងៃបុណ្យ​អុំទូក​ដែលជា​ប្រពៃណី​របស់​អ្នក​សហគមន៍​កំពង់​ឃ្លាំង់​ដែល​បាន​អុំ​កំសាន្ត​ពេញ​មួយថ្ងៃ​ហើយក៏​បាននាំគ្នា​ប្រមាណ​១០០​នាក់​ជិ​:​ទូក​រើស​សំរាម​តាម​ទឹកទន្លេ​និង​តាម​ដងព្រៃ​បាន​15​ការុង​យកមក​ទុកដាក់​អោយបាន​ត្រឹមត្រូវ​។​លោក​សុផល​បាន​ប្រាប់ថា​យើង​បាន​ណែនាំ​អប់រំ​អោយ​អ្នករស់នៅ​លើ​បឹង​ទន្លេសាប​ទាំងអស់​ឈប់​យក​សំរាម​ចោល​លើទឹក​ត្រូវមាន​ធុង​ដាក់​។​

​វា​អាក្រក់​មើល​ណាស់​។​វា​ធ្វើអោយពុល​ទឹក​ពុល​ត្រី​ពុល​ដី​។​ល​។​ធ្វើយ៉ាងណា​ការពារ​តំបន់​ទេសចរ​នៅទីនេះ​ការពារ​តំបន់​អភិរក្ស​ពូជ​ត្រី​មិនឱ្យ​មាន​ថង់​ប្លា​ស់​ស្ទីក​សំរាម​កាកសំណល់​នៅទីនេះ​តទៅទៀត​។​នៅ​ខែក្រោយៗ​ឆ្នាំក្រោយ​។​យើង​នាំគ្នា​ចលនា​អប់រំ​និង​រើស​សំរាម​គ្រប់​ចលនា​មហាជន​ទាំងអស់​មិនអោយ​មាននៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប​ទៀត​ទេ​។​នេះ​ជាការ​ទាក់ទាញ​ភ្ញៀវ​ទេសរ​ចរ​ធំ​សម្បើម​ណាស់​សម្រាប់​នាំយក​ប្រាក់ចំណូល​អោយ​សហគមន៍​ទេសចរណ៍​យើង​ជា​រៀងរាល់ថ្ងៃ​៕S/

​សហគមន៍​ទេសចរណ៍​ភូមិ​ចុង​ឃ្នៀ​ស​បឹង​ទន្លេសាប​ចាប់ផ្តើម​យល់ដឹង​ពី​សំរាម​

ទីតាំងផ្សាយពាណិជ្ជកម្ម