ត្រី​បា​ឡែ​ន​១៤៥​ក្បាល ងាប់​បន្ទាប់ពី​ជាប់​ខ្លួន​នៅ​ឆ្នេរសមុទ្រ​នៅ​នូ​វែ​ល​សេ​ឡង់​

1248
ចែករម្លែក

​ត្រី​បា​ឡែ​ន​ចំនួន​១៤៥​ក្បាល បាន​ងាប់ បន្ទាប់ពី​ពួកវា​បាន​ជាប់​ខ្លួន​នៅ​ឆ្នេរសមុទ្រ​នៅ​កោះ​Stewart​នៅ ប្រទេស​នូ​វែ​ល​សេ​ឡង់​។​

​ត្រី​បា​ឡែ​ន​ទាំងនោះ​ត្រូវបាន​ប្រទះឃើញ​ដោយ​ក្រុម​អ្នក​ដើរលេង កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៤​វិច្ឆិកា​នៅតាម​ប​ណោ​យ​ឆ្នេរសមុទ្រ​នៃ​ឆកសមុទ្រ​Mason ។​

​ក្រុម​អាជ្ញាធរ​និយាយថា​ចំនួន​ពាក់កណ្តាល​ត្រី​បា​ឡែ​ន​បាន​ងាប់​នៅពេលនោះ​ហើយ​ចំនួន​ពាក់កណ្តាល​ទៀត ត្រូវបាន​សម្លាប់ចោល ព្រោះ វា​ពិបាក​ក្នុង​ការជួយ​​សង្គ្រោះ​ពួកវា​។​

​នៅក្នុង​ហេតុការណ៍​ដាច់ដោយឡែក កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ត្រី​បា​ឡែ​ន​តូច​ចំនួន​១០​ក្បាល​និង​ត្រី​បា​ឡែ​ន​ធំ​មួយ​ក្បាល បាន​ហែល​មកជា​ប់​ខ្លួន​លើ​ឆ្នេរសមុទ្រ​​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​។​

​លោក Ren Leppens មកពី​ក្រុម​អភិរក្ស​ប្រចាំ​តំបន់ (DOC)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​គួរឱ្យ​ស្តាយ​ដោយ​លទ្ធភាព​នៃ​ជួយ​ត្រី​បា​ឡែ​ន​ដែល​នៅ​សេស​​សល់​ឱ្យ​រស់រាន​ឡើងវិញ​នោះ គឺមាន​កម្រិត​ទាប​បំផុត​”​។​

​លោក​បាន​និយាយថា “​ទីតាំង​ដាច់ស្រយាល​នោះ ខ្វះខាត​បុគ្គលិក​នៅក្បែរ​នោះ​និង​ស្ថានភាព​ខ្សោយកម្លាំង​របស់​ត្រី​បា​ឡែ​ន​ទាំងនោះ ដែល​មានន័យថា​អ្វីដែល​​ត្រូវធ្វើ​នោះ គឺ​សម្លាប់​ពួកវា​ចោល​។ ទោះ​យ៉ាង​ក្តី​វា​ជាការ​សម្រេចចិត្ត​ដ៏​លំបាក​ខ្លាំង​”​។​

​ក្រុម​អភិរក្ស​ប្រចាំ​តំបន់​នេះ បាន​និយាយថា ការ​ហែល​មកជា​ប់​កឿង​របស់​ត្រី​បា​ឡែ​ន​គឺ​មិន​កើនឡើង​ញឹកញាប់​ទេ នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ហើយ​ថា មាន​ហេតុការណ៍​​បែបនេះ​ចំនួន​ជិត​៨៥​លើក​ក្នុង​មួយឆ្នាំ​។​

​ក្រុម​អភិរក្ស​នេះ​បាន​និយាយថា ” វា​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ថា​ហេតុអ្វី​បានជា​ត្រី​បា​ឡែ​ន​ឬ​ត្រី​ផ្សោត​ហែល​មក​ទើរ​ជាប់​នៅ​ឆ្នេរសមុទ្រ​បែបនេះ​ទេ ។ ប៉ុន្តែ ហេតុផល​​ដែល​អាច​កើតមាន គឺថា​វា​អាចជា​ជំងឺ ហែល​ផ្លាស់​ទី​ខុស​ឬ​ត្រូវបាន​ដេញតាម​ស៊ី​ដោយ​សត្វ​ត្រី​ឬ​សត្វ​សមុទ្រ​ផ្សេងៗ​ដែល​ធំ​ជាង​ពួកវា​៕ដោយ៖សុខា/sn