កូនភ្លោះ​ខ្លួន​ជាប់​គ្នា​ជនជាតិ​ប៊ូ​តង់ ចាក​ចេញពី​មន្ទីរពេទ្យ​អូស្ត្រាលី​ដាច់ដោយឡែក​ពីគ្នា បន្ទាប់ពី​ការវះកាត់​ជោគជ័យ​

1829
ចែករម្លែក

​វា​ជា​ស្នាមញញឹម​សម្រាប់​ម្ដាយ​របស់​កូនភ្លោះ​ខ្លួន​ជាប់​គ្នា​ដែល​ទើប​វះកាត់​បំបែកចេញ​ពីគ្នា​មកពី​ប្រទេស​ប៊ូ​តង់ គឺ​កូនស្រី​ឈ្មោះ នី​ម៉ា និង ដា​វ៉ា នៅពេល​លោកស្រី​អាច​រុញ​កូនស្រី​របស់គាត់​តាម​រទេះរុញ​ចេញពី​មន្ទីរពេទ្យ ដែល​បាន​ជួយ​ផ្លាស់​ប្តូរជីវិត​របស់​កូន​ទាំង​២​។​

​បងប្អូន​ស្រី​ដែលមាន​អាយុ ១៥ ខែ កើតមក​ខ្លួន​ជាប់​គ្នា​នេះ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​កុមារ​នៅ​ទីក្រុង​មែ​ល​ប៊​ន​នៅ​ថ្ងៃ​ចន្ទ​ទី​២៦​វិច្ឆិកា​នេះ ជាមួយ​ម្តាយ​ដ៏​ធូរទ្រូង​ឈ្មោះ ប៊ូ​មជូ ហ្សា​ង​ម៉ូ បន្ទាប់ពី​ការវះកាត់​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា​។​

​ខណៈដែល​លោកស្រី​ហ្សា​ង​មូ​រុញ​កូនស្រី​ចេញពី​មន្ទីរពេទ្យ លោកស្រី​បាន​ឈប់​និយាយ​អរគុណ​ជា​ភាសា​អង់គ្លេស​ថា “​សូម​អរគុណ​អ្នក​ទាំងអស់គ្នា​”​។​

​ក្រុមគ្រូពេទ្យ​វះកាត់ គិលានុបដ្ឋាយិកា និង​អ្នកឯកទេស​ខាង​ថ្នាំស្ពឹក ដែលមាន​គ្នា​រហូតដល់ ២៥ នាក់​បាន​វះកាត់​បំបែក​ក្មេងស្រី​ភ្លោះ​ចេញពី​គ្នា និង​ដេរ​ពោះ​ផ្ចិត​ឡើងវិញ ដោយ​បិទ​ត្រង់​កន្លែង ដែល​ជាប់​គ្នា​ពីមុន​។​

​គ្រូពេទ្យ​វះកាត់​កុមារ​ឈ្មោះ ចូ ក្រា​មឺ​រី បាន​ប្រាប់​កាសែត AAP ថា ក្មេងស្រី​ទាំង​២​បាន​ងើប​សះស្បើយ​ឡើងវិញ​យ៉ាង​ល្អប្រសើរ ហើយ​ឥឡូវ​បានចាប់ផ្តើម​ដើរ​បាន​ដោយ​ឯករាជ្យ​។​

​វេជ្ជបណ្ឌិត​ក្រា​មឺ​រី​បាន​និយាយថា “​ខ្ញុំ​សប្បាយរីករាយ​ដែល​បានឃើញ​ពួកគេ​មាន​ស្នាមញញឹម (​ថ្ងៃនេះ​)”៕ ដោយ៖ កញ្ញាដាលីស

កូនភ្លោះ​ទាំង​២​ឥឡូវ​ត្រូវបាន​វះកាត់​បំបែកចេញ​ពីគ្នា​ដោយ​ជោគជ័យ​និង​វិលត្រឡប់​ទៅ​ប៊ូ​តង់​វិញ​ហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម