ឃុំខ្លួន​ជនរងគ្រោះ​ដែល​ក្លាយជា​ជនល្មើស​ក្រោយ​កាប់​ចិញ្ច្រាំ​របួសធ្ងន់​ប្អូនប្រុស​គូ​ជម្លោះ​

808
ចែករម្លែក

​ដោយៈ​ប​.​ជ័​យៈ​បន្ទាយ​មាន​ជ័​យៈ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០១៨​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​លើ​ជនរងគ្រោះ​ដែល​ក្លាយជា​ជនល្មើស​ក្រោយ​កាប់​ចិញ្ច្រាំ​របួសធ្ងន់​ប្អូនប្រុស​គូ​ជម្លោះ ។​

​លោក​វរសេនីយ៍ឯក​ម៉ែន​ភិរម្យ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានឱ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ប្រឆាំងនឹង​ជនសង្ស័យ ឈ្មោះ វ៉ាន់ រំដួល ភេទ​ប្រុស អាយុ ២១​ឆ្នាំ​រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ពីបទ​បង្ក​ហឹ​ង្សា​រ​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ចេតនា​។​

​ជនដៃដល់​ដែល​ដំបូង​ជា​ជនរងគ្រោះ​នេះ​ក៏​សារភាព​ប៉ុន្តែ​មិន​ទទួលខុសត្រូវ​ទាំងស្រុង​ឡើយ​ដោយ​ពន្យល់ថា​:​ខ្លួន​ការពារ​ខ្លួន​និង​ឆ្លើយតប​នូវ​ការ​ព្រូត​គ្នា​២​នាក់​បងប្អូន​(​ជនរងគ្រោះ​)​វាយប្រហារ​តែប៉ុណ្ណោះ​។​តែ​ដោយមាន​ម្នាក់ឯង​ទើប សម្រេច​បើ​កាំបិត​កាប់​ចិញ្ច្រាំ​ប្អូនប្រុស​ជនបង្ក​ដូច្នោះ ។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​២៤​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៨​វេលា​ម៉ោង​៩​ព្រឹក​ជនរងគ្រោះ​និង​ជនដៃដល់​បាន​វាយ​គ្នា​យ៉ាងខ្លាំង ។ ជនរងគ្រោះ ពេល​ន​ឡ​មាន​បងប្រុស​បាន​ហក់​មកជួយ​ប្អូនប្រុស​គឺ​ជនរងគ្រោះ ឈ្មោះ សេង ពិសី ។​ដោយសារតែ​២​ទល់​១ ដូច្នេះ ខ្លួន​(​ជនដៃដល់​) ក៏បាន​រត់​ទៅយក​កាំបិត​បាំង​តោ ហើយ​ស្ទាក់​ចាំ​ផ្លូវ ជនរងគ្រោះ​បាន​កាប់​ចិញ្ច្រាំ​ទៅលើ​ប្អូន​ជនរងគ្រោះ​ឲ្យ​រងរបួស​ជាច្រើន​កន្លែង​:​រួមមាន​។

​រងរបួស​ត្រង់ចំណុច​ពីលើ​ក្បាល​,​របួស​ចំហៀង​ក្បាល​លើ​ស្លឹកត្រចៀក​ខាងឆ្វេង​,​របួស​ត្រង់​ស្មារ​ខាងឆ្វេង​,​របួស​ត្រង់​ដើមទ្រូង​ខាងស្តាំ​, បួស​ត្រង់​ប្រអប់ដៃ​ខាងឆ្វេង ,​របួស​ត្រង់​បបូរមាត់ និង​បាក់ធ្មេញ​ចំនួន ២ ។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឱ្យដឹងថា : នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​គឺ​។​

ក្រោយពី​កើតហេតុ​កំលាំង​អាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូន​ជនដៃដល់ ហើយ​បញ្ជូន​បន្តបន្ទាប់​ទៅ​អាវុធហត្ថ​ខេត្ត​និង​ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅអោយ​តុលា​ការចេញ​ដីកា​ឃុំឃាំង​បណ្តោះអាសន្ន ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម