តុលាការ​សាកសួរ​អ្នកបើកបរ​រថយន្ត​ជែង​បុក​ម៉ូតូ​បណ្ដាល​ឱ្យស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់

795
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ខ្លួន​អ្នកបើកបរ​រថយន្ដ​តាក់ស៊ី​បើក​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​បណ្ដាល​ឱ្យស្លាប់​២​នាក់​និង​របួសធ្ងន់​ម្នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​។​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​តុលាការ​កំពុងធ្វើការ​សាកសួ​រ​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ឈ្មោះ​ជា តុល ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​បង្កឡើង​ដោយ​រថយន្ត​តូ​រី​ស​បើក​វ៉ា​ជែង​ក្នុង​ល្បឿន​លឿន​ចូលទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត បុក​ពីមុខ​ចំ​ពេញទំហឹង​តែម្ដង​។ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥៖៣០​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្លូវ​នរោត្តម ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហ៊​ន ផា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ក្តី​ស្កា ឃុំ​ជៃ​កំពក ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​និង​អ្នកស្លាប់​ម្នាក់ទៀត​ព្រមទាំង​អ្នករងរបួស​ធ្ងន់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​SuzukiNex​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CL4344​ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​នរោត្តម​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​និង​មិន​ពាក់មួក​សុវត្ថិភាព​ខណៈ​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ។​

​ស្រាប់​តែមាន​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB9170​បើក​ដោយ​បុរស​ម្នា​ក់បាន​បើក​វ៉ា​ជែង​រថយន្ត​LEXUS​មួយគ្រឿង​ទៀត​ក្នុង​ល្បឿន​លឿន​ចូលទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត​រួច​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​យុវជន​២​នាក់​ផ្លោង​ហោះ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​យុវជន​ម្នាក់ទៀត​ខ្ទាត​ទៅលើ​ចិញ្ចើមផ្លូវ​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង​។​បន្ទាប់មក​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន​មហានគរ​បានមក​ដឹក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ យកទៅ​សង្គ្រោះ​ផងដែរ ។​

​ចំណែក អ្នកបើករថយន្ត បម្រុង​រត់គេចខ្លួន តែ​ត្រូវបាន​រថយន្ត PIRUS និង​រថយន្ត HAMMER បើក​មក ស្ទាក់​ពីមុខ និង​ជួយ​ឃាត់​បុរស​ដែលជា​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ឈ្មោះ​ជា តុល ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​កន្លែងកើតហេតុ ផងដែរ​។​

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ចរាចរ​ណ៏​ក្រុង​មក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។​ចំណែក​សាកសព​សមត្ថ​កិច្ច​ប្រគល់ឱ្យ​ខាង​ដឹក​សព​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​

​តុលាការ​សាកសួរ​អ្នកបើកបរ​រថយន្ត​ជែង​បុក​ម៉ូតូ​បណ្ដាល​ឱ្យស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម