រថយន្ត​កុងតឺន័រ​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​ស្លាប់​និង​របួស​នៅ​ខេត្ត​ព្រះសីហនុ​

788
ចែករម្លែក
  • 154
    Shares

​ដោយ​វណ្ណៈ​ព្រះសីហនុៈ​មុននេះ​បន្តិច​វេលា​ម៉ោង​២​កន្លះ​រសៀល​ថ្ងៃ​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​រថយន្ត​កុងតឺន័រ​បាន​បុក​ជាមួយ​អ្នកជិះ​ម៉ូតូ​មាន​គ្នា​៣​នាក់​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​កន្លែង​និង​ប្រុស​ស្រី​២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ។​

មន្ត្រី​ប៉ូលីស​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា នៅតាម​ផ្លូវ​មុខ​កំពង់ផែ​ម្តុំ​ជិត​អង្គភាព​អគ្គិសនី​ខេត្ត មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័រ​ជាមួយ​អ្នកជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ជា​អ្នករួមដំណើរ​ស្លាប់​នៅនឹងកន្លែង ម្នាក់ទៀត​របួសធ្ងន់​និង​បុរស​អ្នកបើកបរ​ម៉ូតូ​ម្នាក់ទៀត​របួសស្រាល​។

​ក្រោយ​កើតហេតុ​ភាគី​ខាង​រថយន្ត​បាន​បើក​រត់គេច ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញតាម​ឃាត់ បាន​រថយន្ត​។​រីឯ​អ្នកបើកបរ​រថយន្ត​ទុក​រថយន្ត​ចោល​រួច​ចុះ​រត់គេចខ្លួន​។​ភ្លាមៗ​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​និង​ភាគី​ខាង​រថយន្ត​នៅឡើយ​ហើយ​សមត្ថកិច្ច​នគរបាល​កំពុងធ្វើការ​ងារ​តាម​នីតិវិធី​៕S/

រថយន្ត​កុងតឺន័រ​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​ស្លាប់​និង​របួស​នៅ​ខេត្ត​ព្រះសីហនុ​

ទីតាំងផ្សាយពាណិជ្ជកម្ម