បុរស​ស្ត្រី​៣​នាក់​ស្លាប់​និង​របួស ដោយសារ​រថយន្ត​កុង​តឺ​ន​រ័​បុក​នៅមុខ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

942
ចែករម្លែក

ដោយ:វណ្ណៈ/​ព្រះសីហនុ ៖ មុននេះ​បន្តិច វេលា​ម៉ោង​២​កន្លះ​រសៀល ថ្ងៃ​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨ រថយន្ត​កុង​តឺ​ន័រ​​បាន បុក​ប៉ះ​ជាមួយ​អ្នក​ជិ​ម៉ូតូ​មាន​គ្នា​៣​នាក់ បណ្តាលឲ្យស្ត្រី​ម្នាក់​ស្លាប់​នៅ​កន្លែង និង​ប្រុស​ស្រី​២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ។​

នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា នៅតាម​ផ្លូវ​មុខ​កំពង់ផែ​ម្តុំ​ជិត​អង្គភាព​អគ្គីសនី​ខេត្ត មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុង​តឺ​ន​រ័​ជាមួយ​អ្នកជិះ​ម៉ូតូឌុប​គ្នា​៣​នាក់ បណ្តាលឲ្យស្ត្រី​ម្នាក់​ជា​អ្នករួមដំណើរ​ស្លាប់​នៅនឹងកន្លែង ម្នាក់ទៀត​របួសធ្ងន់​និង​បុរស​អ្នកបើកបរ​ម៉ូតូ​ម្នាក់ទៀត​របួសស្រាល​។

​ក្រោយ​កើតហេតុ​ភាគី​ខាង​រថយន្ត​បាន​បើក​រត់គេច ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញតាម​ឃាត់ បាន​រថយន្ត​រីឯ​អ្នកបើកបរ​រថយន្ត ទុក​រថយន្ត​ចោល​រួច​ចុះ​រត់គេចខ្លួន​។ ​ភ្លាមៗ​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​និង​ភាគី​ខាង​រថយន្ត​នៅឡើយ ហើយ​សមត្ថកិច្ច​នគរ​បាល​កំពុងធ្វើការ​ងារ​តាម​និតិ​វិធី​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម