​ស្រវឹងបើក​រថយន្ដបុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​​ក្រឡាប់​ផ្ងារជើង​

821
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/ភ្នំពេញ ​៖ រថយន្ដ​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ដ​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​២​កង់ ចំណែកឯ​រថយន្ដ​បាន​ក្រឡាប​ផ្ងារជើង​យ៉ាង​ច្រ​ង៉ាង ហេតុការណ៍​នេះ​បង្ក​កា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង ២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ទល់មុខ​ក្ដាន់​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​មួយ គ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកដោះគោ​ពាក់​ស្លាក​លេខ ភ្នំពេញ​2AR-5395​បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ជោគជាំ​ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ពេលមកដល់​និង​ចំនុចកើតហេតុ​បាន​រេ​ចង្កូត​មក​បុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​បាក់​អស់​២​កង់។ ចំណែកឯ​រថយន្ដ​វិញ​បាន​ក្រឡាប់​ផ្ងារជើង​​ច្រ​ង៉ាង​រង​កា​ខូចខាតយ៉ាងដំណំ។ ឯ​ម្ចាស់​រថយន្ដ​វិញ​រងរបួស​ក្បាល​តិចតួច​។​

ក្រោយពេល​កើត​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ​ចុះមក​កន្លែង​ហេតុ​បានវាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម