កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​សាងសង​និង​ប្រគល់​ផ្ទះ​១​ខ្នង​លើកដំបូង​ជូន​លោកយាយ​ជរា​ចិញ្ចឹម​ចៅ​៥​នាក់

1006
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ​/បន្ទាយមានជ័យ ៖ កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ បានឲ្យ​មន្ត្រី​ក្រុមការងារ​រៀបចំ​សាងសង់​និង​ប្រគល់​ផ្ទះ​១​ខ្នង​ជា​លើកដំបូង​ជូន​លោកយាយ​ម្នាក់​ដែល​ទីទ័លក្រ ហើយ​រ៉ាប់រង​ចិញ្ចឹម​ចៅ​ដល់​ទៅ​៥​នាក់ ។​

លោក ឈើ​យ ចាន់ណា សមាជិក​ព្រឹទ្ធសភា លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោកស្រី​ឆាន់ ច័ន្ទ​សោភា អនុ​ប្រ​រ​ធាន​ទទួល​ហិ​រញ្ញឹក , និង​ម​ន្ត្រូ៏ អ្នកពាក់ព័ន្ធ​កាលពី​ល្ងាច​ថ្ងៃទី​២៦​ចែ​វិច្ឆិកា បាន​ទៅ​ប្រគល់​ផ្ទះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​១​ខ្នង​ខ្ពស់​ផុតពី​ដី ជូន​លោកយាយ ប៊ុ វើ​យ អាយុ ៦៤ ស្ត្រី​មេម៉ាយ ទីទ័លក្រ​ដែល​រ៉ាប់​រហ​ចិញ្ចឹម​ចៅ​៥​នាក់​ក្នុងបន្ទុក​នោះ​នៅ​ភូមិ​ចក ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ ។​

លោក សាន ឃិត នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យឲ្យដឹងថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សា​សហ​ដ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ សម្រេច​ជួយ​រៀបចំ​និង​សាង​សង់ផ្ទះ​ដែលមាន​តម្លៃ​ជិត​២.០០០​ដុល្លារ ជូន​ពលរដ្ឋ​រូបនេះ មកពី​មាន​មូល​ហេតុថា លោក​យា​ក​យ​ទី​ទ័ក​ក្រ គ្មាន​ទីពឹង តស៊ូ​រស់នៅក្នុង​ខ្ទម​ស្លឹក​ដ៏​កម្សត់​វេទនា ប្រកប​រប​រើ​សុច្ច​រិត ហើយ​ត្រូវ​ញ្ចឹ​ម​ចៅ​តូចៗ​ចំន​ពួន ៥​នាក់​ទៀត​។​

លោក លី សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​និយាយថា​ អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​នេះ ជា​សក្ខីភាព​នៃ​វ​ប្បធ​ម៍​ចែករំលែក មនុស្ស​ធ​ម៌​និង​សប្បុរស​ធ​ម៌ ក៏​ដូ​វ​ជា​គោល​ការ​ណ៍កាកបាទ​និង​ការណែនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ា​នី ​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។​

ក្នុងឱកាស​ប្រ​ភល់​ផ្ទះ​នោះ​ជូន​លោកយាយ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក៏​នៅ​ថែ​មនាំយក​ណោ​យ​កាកបាទក្រហម​ខេត្ត​ជូន​លោកយាយ ​ប៊ុ វ៉ឺ​ន នូវ​គ្រឿងឧបភោក បរិភោក​រួមមាន អង្គ៥០គីឡូក្រាម ត្រីខ១០​កំប៉ុង មី​១​កេ​ស ទឺ​ក​ត្រី​១​យួរ ទឺ​ក​សុ​អ៊ី​វ​១​យួរ ប្រេងឆា​១​លីត្រ សាក​ប៊ូ១គីឡូក្រាម មុង​១ សារុង​១ ភួយ​១ ក្រមា​១ធុង​ជ័រ​១ ឆ្នាំង​២ ចា​ន​១០ ស្លាបព្រា​៧ ចានស្រាក់​១ ខ្ទះ​ឆា​១​និង​កន្ទេល​ជ័រ​២៨ និង​ថវិកា​១៩​ចំនួន​ផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម