ត្រួស​ត្រាយ​ធ្វើ​គ្រឹះ ត្រៀម​ចាក់​ថ្ម​ម៉ិច​លើផ្លូវ​២​ខ្សែ​នៅ​ភូមិ​ប្រជា​ធម្ម​លិច​សង្កាត់​ផ្សារកណ្ដាល​ក្រុង​ប៉ោយប៉ែត​

867
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ក្រុមការងារ​បានដាក់​គ្រឿងចក្រ​ឈួ​ស​ឆាយ​ត្រួសត្រាយ​ធ្វើ​គ្រឹះ ត្រៀម​ចាក់​ថ្មម៉ិច​លើផ្លូវ​២​ខ្សែ​នៅ​ភូមិ​ប្រជា​ធម្ម​លិច​សង្កាត់​ផ្សារកណ្ដាល​ក្រុង​ប៉ោយប៉ែត​ថ្ងៃទី​២៦​ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

លោក គាត ហ៊ុល ចៅសង្កាត់​ផ្សារកណ្ដាល បាន​ចុះ​ដឹកនាំ​ក្រុមការងារ រួមមាន ប្រធាន​យុវជន មេភូមិ អនុ​ភូមិ ប្រជា​ការពារ នាំយក​គ្រឿងចក្រ​ផ្ទាល់ខ្លួន​របស់លោក​ទៅ​ឈួ​ស​ឆាយ ជួសជុល​គៀរ​កិន​ចាក់​បំពេញ​ជង្ហុក​ក្រាល​​​គ្រឹះ ដើម្បី​ត្រៀម​ចាក់​ថ្ម​មិច សម្រួល​ដល់​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ផ្លូវ​ដូច​ទីតាំង​ខាងលើ ចំនួន​២​ខ្សែ មាន​ប្រវែង​សរុប ៦៣០ ម៉ែត្រ​ដោយ​ចំណាយ​ថវិកា​របស់លោក គាត ហ៊ុល ផ្ទាល់​តែម្ដង​។​ នេះ​បើតាម​លោក វ​ឌ្ឍ​នា វីរៈ ជាតិ ក្រុមការងារ​ជាមួយនឹង​លោក​ចៅសង្កាត់​ផ្សារកណ្តាល​ឲ្យដឹង​កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម