មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​មឹក​នាំចូល​មកពី​ប្រទេស​ថៃ​ដែល​ដាក់លក់​នៅ​ផ្សារ​ដើម​ក្រឡាញ់ មាន​ដាក់​សារធាតុ​គីមី​

806
ចែករម្លែក

​ដោយ:​បាយ័ន​/​សៀមរាប​ ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ម្ហូបចំណី​អាហារ​ចំនួន​១៤​មុខ នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​សម្រាប់​អ្នកទទួល​ទាន​នោះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​រកឃើញ​ក្នុងចំណោម​ម្ហូបចំណី​ទាំង​១៤​មុខ​នោះ គឺមាន​០១​មុខ បានដាក់​សារធាតុ​គីមី​នៅក្នុង​មឹក​ដែលជា​ប្រភេទ​អាហារ​សមុទ្រ​នាំចូល​មកពី​ប្រទេស​ថៃ មាន​ទម្ងន់​ចំនួន​៣,៥០ គីឡូក្រាម ហើយ បានធ្វើ​កំណត់ហេតុ​ដកហូត​មឹក ដើម្បី​យកទៅ​កម្ទេចចោល ចំណែក​ម្ចាស់​អ្នកលក់ បានធ្វើ​កិច្ច​សន្យាថា មិន​ឲ្យ​មាន​ជា​លើក​ទី​ពីរ​ទៀតឡើយ​។​

ក្រុមមន្ត្រី​ជំនាញ ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវក​ទាំងអស់ នៅពេល​ដាក់លក់​ផលិតផល​ផ្សេងៗ ត្រូវ​ពិនិត្យមើល​កាលបរិច្ឆេទ​កំណត់​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​ការ​ដាក់លក់​ផលិតផល​ខូចគុណភាព ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​។​

លោក ព្រៅ ខេមរិន្ទ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ កន្លងមក​មន្ត្រី​ជំនាញ​របស់លោក​តែងតែបាន​ចុះទៅ​ត្រួតពិនិត្យ​រកសារ​ធាតុគីមី​ដែល​ត្រូវ​ហាមឃាត់​ដាក់​នៅក្នុង​បន្លែ​សាច់ និង​ចំណីអាហារ​ផ្សេងៗ និង​គ្រឿង​កំប៉ុង ឬក៏​ដប​គ្រប់​ប្រភេទ​នៅតាម​បណ្តា​ផ្សារ​នានា នៅ​ទូទាំង​ខេត្ត​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម