​ជិះ​ម៉ូតូ​ទៅធ្វើ​ការជួប​គ្រោះថ្នាក់​ស្លាប់​ទាំង​ម្ចាស់​ស្លាប់​ទាំង​ឆ្កែ​ដែល​ជិះ​ជាមួយ​

1009
ចែករម្លែក

 

 

 

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ចិន​ម៉ា​ឡេ​ម្នាក់​ដឹក​សត្វ​សុនខ​មួយ​ក្បាល ចេញពី​តាខ្មៅ​ទៅ​សង្កាត់​កំបូល​ដើម្បី​ធ្វើការ​។​តែ​ជា​អកុសល​មកដល់​ពាក់កណ្តាល​ផ្លូវ​ក៏​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​បើកបរ​ដោយ​នារី​រូប​ស្រស់​២​នាក់​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង​បណ្តាលឱ្យ​ម៉ូតូ​ស្កុ​ត​ពី​ដួល​អូស​ជាង​៥០​ម៉ែត្រ​បាក់ក​ស្លាប់​រួមទាំង​សត្វ​សុនខ​ក៏​ងាប់​ទៅតាម​ម្ចាស់​យ៉ាង​អ​ណោ​ច​អធ៌​ម​។ ចំណែក​នារី​រូប​ស្រស់ស្អាត ទាំង​២​រង​បួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​ស​ង្គ្រោ​ញ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។
​ហេតុការណ៍​នេះដែរ​បានកើត​ឡើង​នៅ​ចំណុច​មុខ​ស្ថានីយ​បូមទឹក​ស្អុយ​យ​បឹងទំពុន សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាបភ្លឺ​ចូល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​បុរសរងគ្រោះ​ដែល​ស្លាប់​នោះ​មាន ឈ្មោះ ឆា អ៊ី​ហួយ ជនជាតិ​ចិន ម៉ា​ឡេ អាយុ​៥១​ឆ្នាំ ធ្វើការ​រោងចក្រ​នៅ​សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នាក់នៅ ជាមួយ​ប្រពន្ធ​ជនជាតិខ្មែរ នៅ​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ​។ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1CG:3912 ខ្ទេច​មួយ​កំណាត់​មុខ នឹង​សត្វ​សុនខ​មួយ​ក្បាល​ក៏​ងាប់​ទៅតាម​ម្ចាស់ ដែរ​។​
​ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក zooer X ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1HD:2430 បើកបរ​ដោយ​នារី​រូប​ស្រស់ស្អាត​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ​ខូចខាត​មួយ​កំណាត់​មុខ​ដូចគ្នា​។

​ក្រោយ​កើតហេតុ​សព​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ទៅអោយ​សាច់ញាតិ​ដឹក​ក​ទៅធ្វើ​បុណ្យ​នៅ​ក្រុង​តាខ្មៅ​រង់ចាំ​ទាក់ទង​ទៅខាង​សាច់ញាតិ​សព​នៅ​ប្រទេស​ម៉ា​ឡេ​សុ​ី​ថា​ត្រូវ​ចាត់ចែង​បែបណា​ទៀត​។ ចំណែក​ម៉ូតូ​ទាំង​២​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​នឹង​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​ដ្ធា​នន​គ​បាលច​រាច​ណ៏​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​

​ជិះ​ម៉ូតូ​ទៅធ្វើ​ការជួប​គ្រោះថ្នាក់​ស្លាប់​ទាំង​ម្ចាស់​ស្លាប់​ទាំង​ឆ្កែ​ដែល​ជិះ​ជាមួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម