អ្នកវិទ្យាសាស្ត្រ​និយាយថា “​មនុស្ស​ស្រឡាញ់​មនុស្ស​យន្ត​ឌីជីថល​” នឹង​កើតឡើង​ចៀស​មិន​រួច​ទេ ព្រោះ​មនុស្ស​ច្រើនឡើង​បង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​មនុស្ស​យន្ត​

1313
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​បាន​លើកឡើងថា​មនុស្ស​ជាច្រើន​ឆាប់ៗ​នេះ​នឹង​កំណត់​អត្ត​សញ្ញា​ជា “​មនុស្ស​ស្រឡាញ់​មនុស្ស​យន្ត​ឌីជីថល​” និង យក​អត្តសញ្ញាណ​ភេទ​របស់​ពួកគេ​ចេញពី​ការរួម​ភេទ​ជាមួយ​មនុស្ស​យន្ត​។​

​ខណៈដែល​មនុស្ស​យន្ត​សិច​បច្ចុប្បន្ននេះ​មាន​បច្ចេកវិជ្ជា​ទាប របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ព្យាបាល​ផ្លូវភេទ​និង​ទំនាក់ទំនង (Journal of Sexuality and Relationship Therapy) បាន​អះអាងថា មិនយូរ​នោះទេ​ពួកវា​នឹង​អាច​សម្លឹងមើល និយាយ និង​ធ្វើ​សកម្មភាព​ដូចជា​មនុស្ស​ពិតប្រាកដ​យ៉ាង​អ៊ីចឹង ហើយនឹង​ត្រូវបាន​បង្កើត​ឡើង​យ៉ាង​ពិសេស​ដើម្បី​បំពេញ​បំណងប្រាថ្នា​របស់​មនុស្ស​។​

​អ្នកនិពន្ធ​របាយការណ៍​លោក នី​ល ម៉ាក​អា​ធឺ និង លោកស្រី ម៉ា​គី អិ​ល​ស៊ី ធ្វី​ស មកពី​សាកលវិទ្យាល័យ​ម៉ា​នី​តូ​បា (Manitoba) ប្រទេស​កាណាដា​បាន​អះអាងថា យើង​ត្រូវតែ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដោះស្រាយ​ជាមួយ​បាតុភូត​នេះ នៅពេល​វា​លេចចេញ​ជា​ផ្លែផ្កា​។​

​អ្នកនិពន្ធ​ទាំង​២​និយាយថា ពេលនោះ​លែងមាន​សំណួរ​ទៀតហើយ​ថា មនុស្ស​យន្ត​សិច​កំពុង​ចូលមក​ដល់​។ ពួកគេ​បន្តថា “​ទស្សនៈ​របស់​យើង​គឺថា មនុស្ស​យន្ត​នឹង​តំណាងឱ្យ​បទពិសោធ​ផ្លូវភេទ​ផ្សេង​ពី​អ្វីដែល​បច្ចេកវិជ្ជា​ដែលមាន​ស្រាប់​បាន​ផ្តល់ឱ្យ​។ ដំបូងបង្អស់ មនុស្ស​នឹង​បង្កើត​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​ជាមួយ​ដៃគូ​មនុស្ស​យន្ត​របស់​ពួកគេ​”​។​

“​មនុស្ស​យន្ត​ទាំងនេះ​នឹង​ត្រូវបាន​ផលិតឡើង​ដើម្បី​បំពេញ​តាម​បំណងប្រាថ្នា​របស់​មនុស្ស​ហើយ​នឹងធ្វើ​អ្វីដែល​ដៃគូ​របស់​មនុស្ស​មិនអាច​បាន​ឬ មិន​ហ៊ាន​ធ្វើ​។ ហេតុនេះហើយ មនុស្ស​ជាច្រើន​ទំនងជា​នឹង​មក​ប្រើ​មនុស្ស​យន្ត​សម្រាប់​ជា​បទពិសោធន៍​រួមភេទ​បឋម​របស់​ពួកគេ​”​។​

​អ្នកនិពន្ធ​ទាំង​២ ដែល​បាន​សហការគ្នា​សរសេរ​សៀវភៅ “Robot Sex: A Book for the Enlightened Sapiosexual” បាន​អះអាងថា ការកើនឡើង​នៃ​ការស្រឡាញ់​មនុស្ស​យន្ត​ឌីជីថល​នឹង​នាំមក​នូវ​ផលប្រយោជន៍​ច្រើន រួមទាំង​ការថែរក្សា​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស​ផងដែរ​។​

​ពួកគេ​ក៏​និយាយ​ផងដែរ​ថា ការស្រឡាញ់​មនុស្ស​យន្ត​ឌីជីថល​នឹងមាន​ផល​វិជ្ជមាន​ជាពិសេស​ចំពោះ​អ្នក​ដែល​ធ្លាប់មាន​បញ្ហា​ផ្លូវភេទ​កាលពី​អតីតកាល​ឬ​សម្រាប់​អ្នក​ដែលមាន​ការលំបាក​ក្នុងការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​។​

​ទោះយ៉ាងណា ពួកគេ​បាន​ព្រមាន​ថា​វា​ក៏​នឹង​នាំមក​នូវ​ការលំបាក​ជាច្រើន​ផងដែរ​ហើយ​អះអាងថា​គ្រូពេទ្យ​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ដោះស្រាយ​ជាមួយ​ការស្រឡាញ់​មនុស្ស​យន្ត​ឌីជីថល និង​មាន​ក្របខ័ណ្ឌ​មួយ​សម្រាប់​របៀប​ដោះស្រាយ​វា​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​ឆាប់ៗ​នេះ​នឹង​ជ្រើស​យក​មនុស្ស​យន្ត​ធ្វើជា​ដៃគូ​ចៀស​មិន​រួច​ទេ

ទីតាំងផ្សាយពាណិជ្ជកម្ម