ហាង​កាហ្វេ​នៅ​តូ​ក្យូ​បើកសម្ពោធ​ជាមួយ​អ្នកបម្រើ​មនុស្ស​យន្ត​

1439
ចែករម្លែក
  • 20
    Shares

ហាង កាហ្វេ មួយ ដែលមាន អ្នកបម្រើ មនុស្ស យន្ត បញ្ជា ពី ចម្ងាយ ពី ផ្ទះ ដោយ មនុស្ស ពិការ រាងកាយ ធ្ងន់ធ្ងរ បាន បើក កាលពី ថ្ងៃ ចន្ទ ទី ២៦ វិច្ឆិកា នៅ ទីក្រុង តូ ក្យូ ។

មនុស្ស យន្ត ៥ គ្រឿង កម្ពស់ ១,២ ម៉ែត្រ ដែល បញ្ជា ដោយ ជនពិការ ដោយសារ ជំងឺ ផ្សេងៗ ដូចជា ជំងឺសរសៃប្រសាទ បានទទួល ការបញ្ជាទិញ និង បម្រើ អាហារ នៅ ហាង កាហ្វេ ដែល បាន បើក ជា លក្ខណៈ សាកល្បង ។

ហាង កាហ្វេ ដែល នឹង បើក ដំណើរការ រហូតដល់ ថ្ងៃទី ៧ ខែធ្នូ បានដាក់ ពង្រាយ មនុស្ស យន្ត ប្រភេទ OriHime-D ដែល បញ្ជូន វីដេអូ និង សំឡេង តាមរយៈ អ៊ី ន ធឺ ណេ ត ដោយ អនុញ្ញាតឱ្យ អ្នកបញ្ជា របស់ ពួកវា បញ្ជា ពួកវា ពី ផ្ទះ តាមរយៈ កុំព្យូទ័រ ឬ ថេ ប្លេ ត ។

លោក កេ នតា រ៉ូ យ៉ូ ស៊ី ហ្វូ ជី នាយក ប្រតិបត្តិ នៃ អង្គការ Ory Lab ដែលជា អ្នក អភិវឌ្ឍ រ៉ូ បូត និង ជា អ្នករៀបចំ ហាង កាហ្វេ នេះ ជាមួយ មនុស្ស ៣ នាក់ ទៀត បាន និយាយ នៅក្នុង សន្និសីទ សារព័ត៌មាន ថា ” មនុស្ស យន្ត នេះ ជួយ ជំរុញ ដល់ ការងារ ប្រើ កម្លាំងបាយ និង ការចូលរួម ក្នុងសង្គម ” ។

មនុស្ស ១០ នាក់ នឹងធ្វើ ការផ្លាស់ប្តូរ វេន គ្នា សម្រាប់ កម្រៃ ១.០០០ យេន (៨,៨២) ក្នុង មួយ ម៉ោង ។

អង្គការ ទាំង ៣ រួមទាំង អង្គការ Nippon Foundation និង អង្គការ ANA Holdings មានបំណង បើកហាង កាហ្វេ អចិន្ត្រៃយ៍ នៅត្រឹម អូឡាំពិក និង ប៉ា រ៉ា ឡាំ ពិ ក ក្រុង តូ ក្យូ ២០២០៕ ដោយ៖ កញ្ញាដាលីស

មនុស្ស យន្ត OriHime-D ត្រូវបាន បញ្ជា ពី ចម្ងាយ ដោយ មនុស្ស ពិការ នៅ ជប៉ុន

ទីតាំងផ្សាយពាណិជ្ជកម្ម