លោក អ៊ូ​ណៃ អេ​មឺ​រី​:​លោក​មិន​ទុកចិត្ត​កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល សម្រាប់​ការប្រកួត​ជាមួយ ក្រុម Bournemouth

1095
ចែករម្លែក

​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) អះអាងថា ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) មិនទាន់​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Bournemouth ខណៈ​ក្រុម Arsenal បន្ត​ស្ថិតិ​ប្រកួត​មិនដែល​ចាញ់​ឡើងដល់​១៧​ប្រកួត​ដោយ​គ្មាន​វត្តមាន​របស់ កីឡាករ​អាល្លឺម៉ង់​រូបនេះ​។​
​ ​
​អូ​ហ្ស៊ី​ល គឺជា​កីឡាករ​បម្រុង​ដែល​មិន​ត្រូវបាន​ប្រើប្រាស់ ខណៈពេល​ក្រុម​កាំភ្លើង​ធំ​ឈ្នះ Bournemouth ២-១ ដើម្បី​កាត់បន្ថយ​គម្លាត​មិន​ត្រឹម​១​ពិន្ទុ​ពី​ក្រុម​កំពូល​ទាំង​បួន​។ គេ​មិនឃើញ អូ​ហ្ស៊ី​ល កម្តៅ​សាច់ដុំ​ទេ អំឡុងពេល​ប្រកួត​។​
​ ​
​លោក អេ​មឺ​រី ក្រោយមក​ពន្យល់ថា លោក​ពេញចិត្ត​ដាក់​ឲ្យ​កីឡាករ​ដែល​អាច​ដោះស្រាយ ជាមួយ​កម្លាំង​និង​កាយសម្បទា​របស់​គូប្រជែង​បាន ហើយ​លោក​ព្រលយ​ពាក្យ​ថា លោក​មិន ទុកចិត្ត អូ​ហ្ស៊ី​ល ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​នោះ​ក្នុងការ​បំពេញការងារ​នៅ​ពហុ​កីឡដ្ឋាន Vitality Stadium ទេ​។​
​ ​
​លោក អេ​មឺ​រី បាន​និយាយថា ”​យើង​គិតថា តើ​ធ្វើ​យ៉ាងម៉េច​ឲ្យ​បានល្អ​ក្នុងការ​ប្រកួត​នេះ​។ ជាការ​ប្រកួត​មួយ​ដែល​ត្រូវការ​ភាព​មាំមួន​ទាំង​សម្បទា​និង​ភាពស៊ីសង្វាក់​។ ប៉ុន្តែ​គ្រប់​កីឡាករ ទាំងអស់​សុទ្ធតែ​សំខាន់​។ យើង​ធ្វើ​ការងារ​ថ្ងៃនេះ ហើយ​វា​គឺជា​លទ្ធភាព​មួយទៀត​ដើម្បី​កែលម្អ ឬក៏​ស្វែងរក​ទម្រង់​លេង​ដ៏​ប្រសើរ​បំផុត​សម្រាប់​ក្រុម​ជម្រើស​”​។​
​ ​
​លោក​បន្តថា “​នៅពេល​ចាប់ផ្តើម​រដូវ​កាល​យើង​បាន​និយាយ​រៀងរាល់ថ្ងៃ​អំពី​ភាពចាំបាច់ នៃ​ការប្រកួតប្រជែង​។ យើង​ត្រូវតែ​រៀបចំ​ឲ្យ​បានល្អ​។ យើង​ត្រូវការ​កីឡាករ​ម្នាក់ៗ​មាន គុណភាព ដើម្បី​បង្កើន​ទម្រង់​លេង​របស់​យើង​”​។​
​ ​
​អូ​ហ្ស៊ី​ល ចាប់ផ្តើម​ដំបូង​បាន​១០​ប្រកួត​ក្នុងចំណោម​១៣​ប្រកួត​ក្នុង​លី​កនៅ​រដូវ​កាល​នេះ ហើយ​ធ្លាប់ជា​ប្រធាន​ក្រុម​៤​លើក​មុន​ជំនួប​ឈ្នះ​ក្រុម Bournemouth ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)

ទីតាំងផ្សាយពាណិជ្ជកម្ម