ស្ត្រី​វៀតណាម​២​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​ម៉ាឡេស៊ី​ដោយសារ​និយាយ​លេង​អំពី​គ្រាប់បែក​

886
ចែករម្លែក

ស្ត្រីវៀតណាម២នាក់នឹងត្រូវនាំឡើងតុលាការចំពោះការអះអាងនៅអាកាសយានដ្ឋានក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីថាពួកគេមានគ្រាប់បែក។

ខណៈពេលដែលកំពុងត្រៀមខ្លួនដើម្បីជិះយន្តហោះពីទីក្រុងគូឡាឡាំពួរទៅកាន់ទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះ ស្ត្រីទាំង២នាក់នេះបានប្រាប់អាកាសយានិកថាពួកគេមានគ្រាប់បែកនៅក្នុងអីវ៉ាន់របស់ពួកគេ។

ស្ត្រីម្នាក់ក្នុងចំណោមស្រ្តីទាំងនេះ ដែលធ្វើដំណើរជាមួយគ្នាតាមយន្តហោះដែលមានទង់ជាតិវៀតណាមនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាមVietnam Airlines នោះ បាននិយាយអះអាងថា មានគ្រាប់បែក២គ្រាប់។

ក្រុមអាជ្ញាធរអាកាសយានដ្ឋាន បានដាក់អ្នកដំណើរ២នាក់នេះ ឱ្យនៅដាច់តែឯង ហើយអីវ៉ាន់របស់ពួកគេ ត្រូវបានឆែកមើលនិង ធ្វើការសាកសួរ តែគ្មានគ្រាប់បែកត្រូវបានរកឃើញទេ។

គិតត្រឹមព្រឹកថ្ងៃចន្ទទី២៦វិច្ឆិកាស្ត្រីទាំង២នាក់នេះ បាននៅជាប់ឃុំឃាំងនៅឡើយទេ ហើយគ្មានកាលបរិច្ឆេទត្រូវបានប្រកាសសម្រាប់ការកាត់ទោសពួកគេទេ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបាននិយាយថា ការគំរាមកំហែងមិនពិត តែបានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនពន្យារពេលជើងហោះហើរនិងជម្លៀសអ្នកដំណើរចេញ។ ក្រៅពីវិធានការដាក់ទណ្ឌកម្មផ្សេងទៀតនោះ ពួកអ្នកដំណើរបែបនេះ ជាទូទៅ ត្រូវបានហាមមិនឱ្យជិះយន្តហោះរយៈពេលមួយឆ្នាំ។ នេះបើយោងតាមវេបសាយ VnExpress៕ដោយ៖សុខា/SN


បុរសម្នាក់ឈរនៅជិតកន្លែងផ្តល់ព័ត៌មានហោះហើរ នៅអាកាសយានដ្ឋានក្រុងគូឡាឡាំពួរ

ទីតាំងផ្សាយពាណិជ្ជកម្ម