ប្រទេស​ម៉ាឡេស៊ី​ស្វែងរក​ឱកាស​នៅក្នុង​ឧស្សាហកម្ម​គីមី​កម្ពុជា​ ​ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី (MATRADE)​ដឹកនាំ​បេសកកម្ម​ស្វែងរក​ឱកាស​ក្នុង​វិស័យ​គីមី​នៅក្នុង​ប្រទេស​កម្ពុជា​

868
ចែករម្លែក

ថ្ងៃ​អង្គា​រ៍​ទី​២០ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ភ្នំពេញ កម្ពុជា​៖ ការិយាល័យ​ពាណិជ្ជកម្ម​នៃ​ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី (MATRADE) ប្រចាំ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​នឹងធ្វើ​ការផ្តួចផ្តើម​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ម៉ាឡេស៊ី​និង​កម្ពុជា​តាមរយៈ​បេសកកម្ម​អាជីវកម្ម​ផ្នែក​គីមី​និង​ផលិតផល​គីមី​។ បេសកកម្ម​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​គណៈប្រតិភូ​ម៉ាឡេស៊ី​នឹង​បង្ហាញ​ផលិតផល​គីមី​គុណភាព​ខ្ពស់​ដូចជា​ផលិតផល​សំអាត សាប៊ូ គីមី​ឯកទេស ផលិតផល​ជ័រ ជីគីមី ផលិតផល​សាច់​ប្រេងដូង​(CDEA) គីមីកសិកម្ម សេវាកម្ម​ផ្នែក​ឃ្លាំង និង​ស្តុក ផលិត​បរិក្ខា​ដើម និង​ផលិត​ផលិតផល​គីមី​តាម​កិច្ចសន្យា ព្រមទាំង​សេវាកម្ម​អន្តរជាតិ​ល្បីៗ​រាប់បញ្ចូល​ទាំង សេវា​សំអាត​គីមី សេវាកម្ម​វិស្វកម្ម​ជំនួយ​ដល់​ឧស្សាហកម្ម​ប្រព្រឹត្ត​កម្ម​ទឹក (water treatment) ថាមពល ដូងប្រេង និង​កៅស៊ូ​។​

​បេសកកម្ម​នេះ​នឹង​ពាំ​នាំនូវ​កម្មវិធី​ជា​បន្តបន្ទាប់​រួមមាន​សិក្ខាសាលា ជំនួប​អាជីវកម្ម​រវាង​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​កម្ពុជា​។ ចំពោះ​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ចុះឈ្មោះ​ចូលរួម សូម​ទាក់ទង​មកកាន់​ស្ថានទូត​ម៉ាឡេស៊ី តាមរយៈ​លោក ទូច ពិសិដ្ឋ​សត្យា ទូរស័ព្ទ ០២៣ ៧២១ ២២៤ ឬ ០៩៥ ២០០០ ១៥ ឬ​ផ្ញើរ​អ៊ីមែល​តាមរយៈ phnompenh@matrade.gov.my​។​

​ប្រទេស​កម្ពុ​ជាមាន​តម្រូវការ​គីមី​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​ផលិតផល​ប្រើប្រាស់​មាន​ប្រភពពី​គីមី​។ ពី​ឆ្នាំ​២០១៦ ដល់​២០១៧ ពាណិជ្ជកម្ម​គីមី និង​ផលិតផល​គីមី​សរុប​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​កើនឡើង​ចំនួន​២១.៥% ស្មើរ​នឹង​តម្លៃ​២០.៤​លាន​ដុល្លា​អាមេរិក​។ ផលិតផល​នាំចេញ​ខ្ពស់​ជាងគេ​មាន​ចំនួន​បី​គឺ​ផលិតផល​ដាក់​ពណ៌ ប្តូរ​ពណ៌ និង​ជាតិ​ពណ៌ ថ្នាំលាប ថ្នាំ​វែ​រ​នី និង​ផ​លិ​ផល​ពាក់ព័ន្ធ ផលិតផល​វេជ្ជសាស្ត្រ និង​ឱសថ​។​

​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី (MATRADE)
​នៅ​ថ្ងៃ​អង្គា​រ៍​ទី​២០ ខែវិច្ឆិកា​ឆ្នាំ​២០១៨
​សូម​តាមដាន​មើល​យើងខ្ញុំ​ក្នុង Twitter@matrade​និង Facebook –Matrade HQ
​សូម​ទាញយក​កម្មវិធី Trade2Media សម្រាប់​ព័ត៌មាន​ផ្សព្វផ្សាយ​ថ្មី​បង្អស់​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​:
​លោក FaizalIzanyMastor​អនុព័ន្ធពាណិជ្ជកម្ម (Trade Commissioner)
​ស្ថាន​អគ្គ​កុងស៊ុល​ម៉ាឡេស៊ី​ផ្នែក​ពាណិជ្ជកម្ម (​ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី​)
​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​
​ទូរស័ព្ទ (​ផ្ទាល់​): +8428 3822 1468
​អ៊ី​ម៉ែ​ល​: faizal@matrade.gov.my

​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី (MATRADE)
​ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី (MATRADE) បង្កើតឡើង​នៅ​ថ្ងៃទី​០១ ខែមីនា​ឆ្នាំ​១៩៩៣ ក្នុងនាម​ជា​ផ្នែក​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស ឋិត​ក្រោម​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​អន្តរជាតិ នៃ​ម៉ាឡេស៊ី (MITI) ។ ទីភ្នាក់ងារ​មានមុខ​ងារ​៖
•​ ​ជំរុញ ជួយ​និង​អភិវឌ្ឍ​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​ក្រៅប្រទេស ដោយ​ផ្តោត​ចម្បង​លើ​ការនាំចេញ​ផលិតផល​សម្រេច និង​ពាក់កណ្តាល​សម្រេច និង​សេវាកម្ម​
•​ ​បង្កើត​និង​អនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារ​នាំចេញ​និង​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម​ដើម្បី​ជំរុញ​ការនាំចេញ​របស់​ម៉ាឡេស៊ី​
•​ ​ធ្វើការ​ស្រាវជ្រាវ​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ​ទីផ្សារ​និង​បង្កើត​មូលដ្ឋាន​ទិន្នន័យ​ព័ត៌មាន​ទូលំទូលាយ សម្រាប់​បង្កើន និង​អភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​ម៉ាឡេស៊ី​
•​ ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ដើម្បី​លើកកម្ពស់​ជំនាញ​ទីផ្សារ​អន្តរជាតិ​របស់​អ្នក​នាំចេញ​ម៉ាឡេស៊ី​
•​ ​បង្កើន​និង​ការពារ​ការវិនិយោគ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ម៉ាឡេស៊ី​នៅ​បរទេស និង​
•​ ​លើកកម្ពស់​សម្រួល​និង​ជួយ​ផ្នែក​សេវាកម្ម​ពាណិជ្ជកម្ម​។​

ទីតាំងផ្សាយពាណិជ្ជកម្ម