កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​អង្គា​រ៍​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨

1189
ចែករម្លែក

•​ ​ក្របខណ្ឌ Champion League រដូវ​កាល ២០១៨/ ២០១៩
(00:55) AEK Athens vs Ajax
(00:55) CSKA Moscow vs Viktoria Plzen
(03:00) Bayern Munchen vs Benfica
(03:00) Hoffenheim vs Shaktar Donetsk
(03:00) Juventus vs Valencia
(03:00) Lyon vs Manchester City
(03:00) Manchester United vs Young Boys
(03:00) Roma vs Real Madrid

​វិភាគ​គូ​ល្អ​
Lyon vs Manchester City


​ ​
​ការចាប់ផ្តើម​យុទ្ធនាការ​របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​ជួប​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅពេល​ពួកគេ ចាញ់​ក្រុម Lyon ក្នុង​ទឹកដី​។​
​ ​
​ចាប់តាំងពី​ពេលនោះ​មក ពួកគេ​ឈ្នះ​៣​លើក​ជាប់​គ្នា​និង​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ខណៈ​ក្រុម Lyon កំពុង​នាំមុខគេ​នៅលើ​ពូ​ល ដោយ​នាំ​មុខដាច់​គេ​៣​ពិន្ទុ​។ ពួកគេ​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ​នាពេល​បច្ចុប្បន្ន ដោយ​ឈ្នះ​១២​ប្រកួត និង​ស្មើ​១​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត ចាប់តាំងពី​ប្រកួត​ចាញ់​ដ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ទឹកដី​។​
​ ​
៧​ប្រកួត​ក្នុងចំណោម​៨​ប្រកួត​ចុងក្រោយ ពួកគេ​រកបាន​យ៉ាងហោចណាស់​២​គ្រាប់ និង​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​១៩​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​និង​ពាន​ផ្សេងទៀតៗ​។ ពួកគេ​ឈ្នះ​ពីរ​ប្រកួត​នៅក្នុង​ពូ​ល ហើយ​ប្រសិនបើ​ពួកគេ​ឈ្នះ​១​ប្រកួត​ទៀត​នោះ ពួកគេ​នឹង​ឡើង​មកឈរ​នៅលើ​កំពូល​តារាង​ហើយ​។​
​ ​
​ក្រុម Lyon មិនទាន់​ឈ្នះ​១​ប្រកួត​នៅឡើយ​ទេ ចាប់តាំងពី​ឈ្នះ​ក្រុម​ស៊ី​ធី ប៉ុន្តែ​ពួកគេ​ក៏​មិនទាន់ ចាញ់ ផងដែរ ដោយ​ប្រកួត​ស្មើ​៣​ប្រកួត​និង​នាំមុខ​ក្រុម Hoffendheim ៣​ពិន្ទុ ដែល​ឈរ​នៅ​លេខ​រៀង​ទី​៣ ប៉ុន្តែ Lyon មាន​ស្ថិតិ​ល្អ​ជាង​ក្រុម​អាល្លឺម៉ង់​នេះ​។​
​ ​
​ពួកគេ​នឹង​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Shakhtar ដែល​មិនមែនជា​ការប្រកួត​ងាយស្រួល​ទេ ប៉ុន្តែ​នៅពេលនេះ ទម្រង់​លេង​របស់​ពួកគេ​មិនសូវ​ជា​ល្អ​ទេ​។ ក្រុម Lyon មិនទាន់​ស្គាល់ ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៧​ប្រកួត​ចុងក្រោយ​ចាប់តាំងពី​ចាញ់​ក្រុម PSG យ៉ាងធ្ងន់ធ្ងរ​។​
​ ​
​ទម្រង់​លេង​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​គឺជា​បញ្ហា​ចម្បង​ហើយ​ទើបនឹង​ឈ្នះ​១​ក្នុងចំណោម ៩​ប្រកួត​ចុងក្រោយ​។ ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ស្ថិតក្នុង​ទម្រង់​លេង​ល្អ​និង​រកបាន​គ្រាប់ បាល់​ច្រើន​។ ពួកគេ​អាច​នឹងធ្វើ​បានល្អ​សម្រាប់​ការប្រកួត​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​៕
​ទស្សន​: Lyon 1-3 Manchester City

Bayern Munich vs Benfica


​ ​
​ក្រុម Bayern Munich​មាន​២​ពិន្ទុ​នាំមុខ​ដាច់​គេ​ក្នុង​ពូ​ល​សម្រាប់​យុទ្ធនាការ​ក្របខណ្ឌ​ឆេ​ម​ពាន លី​កនៅ​រដូវ​កាល​នេះ ប៉ុន្តែ​មានការ​លំបាក​នៅពេល​ជួប​ជាម​យ​ក្រុម Ajax ។​
​ ​
​ក្រុម​ជើងឯក​អាល្លឺម៉ង់​មួយ​នេះ​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​របស់​ក្រុម Ajax សម្រាប់​ការប្រកួត ចុងក្រោយ​របស់ខ្លួន ដូច្នេះ​ពួកគេ​ចាំបាច់​ត្រូវយក​ឈ្នះ​ក្នុងជំនួប​ជាមួយ​ក្រុម Benfica សិន ស្របពេល​ក្រុម Ajax រំពឹងថា នឹង​ឈ្នះ​ក្រុម AEK Athens ។​
​ ​
​ក្រុម Bayern ទើប​ឈ្នះ​៣​ប្រកួត​និង​ស្មើ​១​ក្នុង​បួន​ប្រកួត​ចុងក្រោយ ហើយ​ពួកគេ​មិនបាន​ឈ្នះ តែមួយ​ប្រកួត​ប៉ុណ្ណោះ​គឺ​ក្នុងជំនួប​ជាមួយ​ក្រុម Ajax ។ ពួកគេ​យកឈ្នះ​ក្រុម Benfica ២-០ នៅក្រៅ​ទឹកដី​ក្នុង​ប្រកួត​ប្តូរ​ទឹកដី​ហើយ​ក្នុងចំណោម​២៨​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក មានតែ​ក្រុម Real Madrid ប៉ុណ្ណោះ​ដែល​អាច​យកឈ្នះ​ពួកគេ​បាន​។​
​ ​
​ក្រុម Benfica ត្រូវការ​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​ដើម្បី​មានឱកាស​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ពួកគេ​ទើបនឹង​រកបាន​៤​ពិន្ទុ​ឆ្លងកាត់​៤​ប្រកួត និង​ឈ្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ​គឺ​លើ​ក្រុម AEK Athens ៣-២​។​
​ ​
​ក្តីសង្ឃឹម​ចម្បង​របស់​ពួកគេ​ទំនងជា​ត្រូវ​បញ្ចប់​ត្រឹម​លេខ​រៀង​ទី​៣ ហើយ​ធ្លាក់​ទៅ​ក្របខណ្ឌ Europa League ។ ក្រុម Benfica ឈ្នះ​២​ប្រកួត​ក្នុងចំណោម​៩​ប្រកួត​ចុងក្រោយ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​នេះ​គឺជា​ការងារ​ពិបាក​មួយ​សម្រាប់​ក្រុម​មកពី​ព័រ​ទុយ​ហ្គា​ល់​មួយ​នេះ ហើយ​ក្រុម Bayern Munich អាច​នឹង​ស្វែងរក​ជ័យជម្នះ​ក្នុង​ទឹកដី​របស់ខ្លួន ហើយ​ពួកគេ​នឹងមាន​ឱកាស​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕
​ទស្សន​: Bayern Munich 3-2 Benfica

Roma vs Real Madrid


​ ​
​ក្រុម​ទាំងពីរ​មាន​៩​ពិន្ទុ​ដូចគ្នា ស្របពេល​ក្រុម Real Madrid នាំមុខ​ក្រុម Roma ដោយសារតែ​ក្រុម​នេះ​យកឈ្នះ​ក្រុម​យក្ស​អ៊ីតាលី​ក្នុង​ទឹកដី​នាពេល​កន្លងមក​។​
​ ​
​ក្រុម​ទាំងពីរ​សុទ្ធតែ​នាំមុខ​ដាច់​ក្រុម​លេខ​រៀង​ទី​៣ CSKA Moscow ៥​ពិន្ទុ ដែល​នឹង​លេង ប្រកួត ចុងក្រោយ​ក្រៅ​ទឹកដី​នៅ​អេ​ស្ប៉ា​ញ​។ ក្រុម Roma មានឱកាស​តិចតួច​ក្នុងការ ឈ្នះ​លើ​ក្រុម Real Madrid ប៉ុន្តែ​ប្រសិនបើ​ពួកគេ​អាច​ឈ្នះ​ក្រុម Real នោះ​ពួកគេ​នឹង​ឡើង​មកឈរ​នៅលើ​ពូ​ល​និង​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
​ ​
​ទម្រង់​លេង​ក្នុង​ទឹកដី​សម្រាប់​ក្រុម Roma គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ឆ្លង​ផុតពី​វគ្គ​នេះ ហើយពីរ​ប្រកួត​ក្នុង​ទឹកដី ពួកគេ​អាច​ឈ្នះ ៥-០ និង​៣-០ ។ ពួកគេ​អាច​យកឈ្នះ​៧​លើក ជាប់​គ្នា​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក និង​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​៦​លើក​ក្នុងចំណោម​នោះ​។ ពួកគេ​ធ្លាប់​ចាញ់​ក្រុម Real Madrid ២-០ ក្នុង​ទឹកដី​ពីរ​រដូវ​កាល​កន្លងមក​។​
​ ​
​ក្រុម Real Madrid ហាក់ដូចជា​ស្តា​ទម្រង់​លេង​ឡើងវិញ​បន្ទាប់ពី​ចាប់ផ្តើម​មិនបាន​ល្អ ដែល​បណ្តាល​ឲ្យ​មានការ​បណ្តេញ​គ្រូបង្វឹក​ចេញ​។ ពួកគេ​យកឈ្នះ​៤​ប្រកួត​ជាប់​គ្នា​ដោយ រកបាន​១៥​គ្រាប់ ប៉ុន្តែ​ចាញ់​ក្រុម Eibar ៣-០ កាលពី​ថ្ងៃ​សៅរ៍ ដូច្នេះ​មានន័យថា ពួកគេ​នៅ​ផុយស្រួយ​នៅឡើយ​។​
​ ​
​ក្រុម Real Madrid ចាញ់​ការប្រកួត​ក្រៅ​ទឹកដី​១​ប្រកួត​ក្នុង​ពូ​ល​នេះ​គឺ​ចាញ់​ក្រុម CSKA Moscow ។ ក្រុម​នេះ​ចាញ់​២​ប្រកួត​ក្នុង​១៣​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​នេះ​។ សម្រាប់​ការប្រកួត​រាត្រី​ថ្ងៃ​អង្គារ​នេះ ក្រុម Real Madrid អាច​នឹង​ពិបាក​យកឈ្នះ​ក្រុម Roma បន្តិច​ហើយ​៕ ទស្សន​: Rom 2-1 Real Madrid

ទីតាំងផ្សាយពាណិជ្ជកម្ម