សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌា​ម្នាក់​លួច​ស្នាក់នៅ​ខុសច្បាប់​

723
ចែករម្លែក

​ដោយៈ​បាយ័ន​/​សៀមរាបៈ​សមត្ថកិច្ច​ជំនាញ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ផ្អែក​តាម​កិច្ចសហការ​ផ្តល់​ពត៌មាន​ពី​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ខេត្ត​បាន​ចុះទៅ​ចំណុច​វត្ត​ព្រះព្រហ្ម​រ័ត្ន​ស្ថិតនៅ​ក្នុងភូមិ​មណ្ឌល​១​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​។​កម្លាំង​បាន​អញ្ជើញ​ជនបរទេស​ម្នាក់​មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ខុសច្បាប់​។​

​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា ជនបរទេស​រូបនេះ​ឈ្មោះ SUBHAJIT CHANDRABISANZ ភេទ ប្រុស កើត​ឆ្នាំ ១៩៨៤ ជនជាតិ​ឥណ្ឌា គ្មាន​លិខិតឆ្លងដែន ពុំមាន​ការងារ​ធ្វើ​ច្បាស់លាស់ ស្នាក់​នៅតាម​វត្ត​អា​រ៉ា​ម​។​ជនបរទេស​រូបនេះ​បាន​លួច​ឆ្លងដែន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី ១៥ ខែ វិច្ឆិកា​ឆ្នាំ​២០១៧​តាម​ច្រករបៀង​(​ក្បែរ​ច្រក​ប៉ោយប៉ែត​)​រួច​បន្តដំណើរ​មកកាន់​ខេត្តសៀមរាប​។​

​នៅ​អំឡុង​ខែសីហា ឆ្នាំ ២០១៧ សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​បណ្តេញ​ជនបរទេស​រូប​នេះ​ចេញពី​ព្រះរាជា ណា​ចក្រ​កម្ពុជា​ម្តង​រួចហើយ ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ខុសច្បាប់ គឺ​គ្មាន​លិខិតឆ្លងដែន ខណៈ​បច្ចុប្បន្ន​ជនបរទេស​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ត្រៀម​បណ្តេញចេញ​ប្រចាំខេត្ត​សៀមរាប​ចាត់ការ​បន្ត​តាម​នីតិវិធី ៕S/​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌា​ម្នាក់​លួច​ស្នាក់នៅ​ខុសច្បាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម