ក្នុងស្ថានភាព​៦​នេះ​ប្តី​ប្រពន្ធ​មិនគួរ​រួមភេទ​ឡើយ​

1799
ចែករម្លែក

ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក ពី​ស្ថានភាព​ដែល​ប្តី​ប្រពន្ធ​មិនគួរ​រួមភេទ​នឹង​គ្នា ព្រោះ​មាន​គ្រោះថ្នាក់ ។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
​ក្រោយ​ពេលដែល​អ្នកធ្វើកា​រ នឿយហត់​ខ្លាំង អ្នក​មិនគួរ​រួមភេទ នឹង​គ្នា​ទេ ព្រោះ​អាចធ្វើ ឱ្យ​ប៉ះពាល់​ដល់ ក្រលៀន​អ្នកជា​ខ្លាំង ។ ជាពិសេស​វា​ក៏​អាចធ្វើឱ្យ​មនោ​ស​ញ្ចោ​ត​នា អ្នក​បែកបាក់​ដែរ ព្រោះ​អ្នក​គ្មាន​កម្លាំង​ក្នុងការ​រួមភេទ ។​

​នៅពេលដែល​អ្នក​ឆ្អែត​ពេក អ្នក មិនគួរ​រួមភេទ​ឡើយ ដោយ​អាចធ្វើឱ្យ អ្នក​វិលមុខ ឬ​ចង់​ក្អួត ជាដើម ។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ដើម្បី​អាច ការពារ​សុខភាព​អ្នក​បានល្អ មិនមាន​គ្រោះថ្នាក់ ។​
​ ​
​នៅពេលដែល​អ្នក​ញ៉ាំ​ស្រា ស្រវឹង អ្នក​មិនគួរ​រួមភេទ​ឡើយ ព្រោះ​ពេលនោះ​សមត្ថភាព​ក្នុងការ រួមភេទ របស់​អ្នក​អាច​ធ្លាក់ចុះ ដោយ​បង្អាក់​មិន ឱ្យ​អ្នក​ប្រព្រឹត្តទៅ​បានល្អ​ឡើយ ។ ជាពិសេស បើ​អ្នកមាន​ផ្ទៃពោះ​ក្នុងពេល នោះ​ក៏​កូន​កើត​ចេញមក​មិនសូវ​ប្រក្រតី​ផងដែរ ។​
​ ​
​ក្រោយ​ពេលដែល​អ្នក​ងូតទឹក ក្តៅ​រួច អ្នក​មិនគួរ​ប្រញាប់​រួមភេទ​លឿន ពេក​នោះទេ ព្រោះ​វា អាច​បង្អាក់​មិនឱ្យ អ្នក​ចូលដល់​ចំណុចកំពូល​ឡើយ ។ ដូច នេះ​អ្នក​គួរតែ​ចាំ​ដល់​៥​នាទី ទើប​អាច ធ្វើការ​រួមភេទ​បាន ។​
​ ​
​ក្រោយ​ពេលដែល​អ្នក​ទើបតែ ឈ្លោះ​គ្នា​រួច អ្នក​មិនគួរ​រួមភេទ​ដើម្បី ផ្សះផ្សា​គ្នា​ឡើយ ព្រោះ​អាចធ្វើឱ្យ ប៉ះពាល់​ដល់​សុខភាព​អ្នកជា​ខ្លាំង ។​
​ ​
​ក្រោយ​ពេលដែល​អ្នកមើល រឿង​សិច​រួច អ្នក​មិនគួរ​រួមភេទ​ឡើយ ព្រោះ​អាចធ្វើឱ្យ​ខួរក្បាល អ្នក​ខ្វះ​អុកស៊ីសែន ដោយ​ធ្វើឱ្យប៉ះពាល់​ដល់ សុខភាព​អ្នក​បាន ។ យូរ​ទៅ​អ្នកនឹង​កើត មាន​អាកា​រៈ​វិលមុខ ថែមទាំង​ប៉ះពាល់ ដល់​សរសៃប្រសាទ បេះដូង និង​ខួរក្បាល ជាដើម ៕ ដោយ​: health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម