តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ​៩​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

680
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ សមត្ថកិច្ច​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ៩​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ក្រាម​ពណ៌​ស​ថ្លា​១៧​កញ្ចប់​ប្រភេទ​ម៉ា​ទឹកកក ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​តុលាការ​កំពុងធ្វើការ​សាកសួ​រ​ជនសង្ស័យ​ទាំង ៩​នាក់​នេះ​។​

​ជនសង្ស័យ​ទាំង​៩​នាក់​នេះ ត្រូវ​កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​២​ថ្ងៃ​ផ្សេងគ្នា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្នុងនោះ​រួមមាន​៖
១/ ឈ្មោះ យ៉ុ​ន ចំរើន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ,២/ ឈ្មោះ ព្រៃ សំ​អូន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ,៣/ ឈ្មោះ រៀម សា​រ៉េ​ម ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ,៤/ ឈ្មោះ តឿ តួ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ,៥/ ឈ្មោះ ជា សុខ​ជី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ,៦/ ឈ្មោះ សួ រតនៈ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៧/ ឈ្មោះ ក្រី រ៉ង ភេទ​ប្រុស អាយុ ២២​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១:២៣​យប់ ចំណុច បន្ទប់​ជួល​លេខ​៤A ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
៨/ ឈ្មោះ វិ​ន ថា​ន់​អាង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ,៩/ ឈ្មោះ ង្វៀង យ៉ាំង​សី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​យប់ នៅ​ចំណុច ផ្លូវ​បេតុង​(​គំរោង​៣) ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​តាម​វិធាន​ការជំនាញ​ក្រោម​ការសាកសួរ របស​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង​៩​នាក់ ខាងលើ បាន​សារភាពថា ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រមូល​វត្ថុតាង និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម