ផលិត​ពូជស្រូវ​លក់​ចំណេញ​ក្នុង​១​ឆ្នាំ​ជាង​១៥០​លាន​រៀល​

1276
ចែករម្លែក

​​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​សហគមន៍​កសិកម្ម​«​សម្បូរ​មានជ័យ​»​ជា​សហគមន៍​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ទូទាំងប្រទេស​ស្ថិតក្នុង​ភូមិ​សម្បូរ​ឃុំ​សូ​ភាស​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​នោះ​គឺមាន​សមត្ថភាព​ផលិត​ពូជស្រូវ​។​ក្នុងនោះ​មានមុខ​របរ​ចំនួន​បី​ផ្សេងទៀត​ដែល​អាច​ឲ្យ​សហគមន៍​មួយ​នេះ​រកបាន​ប្រាក់ចំណេញ​ក្នុង​មួយឆ្នាំ​ជាង ១៥០​លាន រៀល​។ ខណ​:​ដែល​ទុន​សរុប​របស់​សហគម​ន៍​បាន​កើនឡើង​ពី ប្រាំបី​លាន រៀល​ដល់​ចំនួន ១.១៧៦​លាន រៀល ត្រឹម​ឆ្នាំ ២០១៧​។​

​លោក ឆេង ថុង ប្រធាន​សហគមន៍​«​សម្បូរ​មានជ័យ​»​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា​នេះ​ថា សហគមន៍​យើង​មាន​មុខរបរ​ចំនួន បួន គឺ​: សេវា​ផ្គត់ផ្គង់​លក់​ពូជស្រូវ និង​មុខរបរ​ទីផ្សារ​, សេវា​ម៉ាស៊ីន​ភ្ជួរ​ដី ,​សេវា​ឥណទាន​និង​សេវា​វេរ​ប្រាក់​។​ក្នុងចំណោម​នោះ​សេវា​ផ្គត់ផ្គង់​លក់​ពូជស្រូវ​និង​មុខរបរ​ទីផ្សារ​បាន​ឈានមុខ​គេ គឺ​តាមរយ​:​ការផលិត​ពូជស្រូវ​ចំនួន​ជិត ១០ ពូជ លក់​ក្នុង​មួយឆ្នាំ​បាន​ជាង ២០០ តោន​។​

​លោក​ប្រធាន​សមគ​មន៍​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​សហគមន៍​បាន​ឯកភាពគ្នា​ជ្រើសរើស​ពូជស្រូវ​ចំនួន បី​ប្រភេទ​មាន​:​ប្រភេទ​ពូជស្រូវ​ធ្ងន់​ប្រកាន់​រដូវ​ដូចជា​រាំង​ជ័យ​,​ខា​៤,​ខា​៦,​ខា​៨,​ខា​៩,​និង​ដំណើ​ម​ស្បៃ​មង្គល​។ ប្រភេទ​ស្រូវស្រាល​ប្រកាន់​រដូវ គឺ​ផ្កា​រំ​ដូ​ល​និង​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​គឺ​សែន​ពិដោរ​និង​សែន​ក្រអូប​។ ដោយបាន អនុវត្តន៍​ផលិត​លើ​ផ្ទៃដី​ជាង ៨០ ហិកតា របស់​សមាជិក​សហគម​ន៍​។​

​លោក ឆេង ថុង បាន​បន្ថែមថា ក្រោយពី​ទទួលផល​យើង​បាន​ប្រមូល​ទិញ​វិញ​តាម​តម្លៃ​ព្រមព្រៀង ហើយ​វិច​ខ្ចប់​រក្សាទុក​ក្នុង​ឃ្លាំង​។ ដល់​រដូវ​ដាំ​ដុះ គឺ​កសិករ​ជា​អតិថិជន​ពី​ក្នុង​ខេត្តកំពង់ចាម ពី​បណ្តា​ខេត្ត​ត្បូងឃ្មុំ និង​ក្រចេះ​ជាដើម បានមក​ទិញ​ផលិតផល​ពូជស្រូវ​ខាងលើ​ជា​បន្តបន្ទាប់​។ កត្តា​នេះ គឺ​ធ្វើ​ឲ្យ​យើង​ពង្រីក​ផ្ទៃ​ផលិត​ពូជស្រូវ​កាលពី​ឆ្នាំ​២០១២ តែត្រឹម បី ហិកតា​ផ្តល់​ពូជ ៥០​តោន គឺ​បច្ចុប្បន្ន​ឡើង ដល់​៨៣ ហិកតា ផ្តល់​ពូជ​ជាង ២០០ តោន​ក្នុង​មួយឆ្នាំ​។​

​លោក​បាន​បន្តថា ឥឡូវនេះ​សហគមន៍​«​សម្បូរ​មានជ័យ​»​មាន​ទុន​សរុប​ចំនួន​ជាង ១.១៧៦​លាន រៀល និង​មាន​សមាជិក​ជាង​១.០០០​គ្រួសារ​។​ខណ​:​កាលពី​ឆ្នាំ​២០១០​ជា​ពេលវេលា​បង្កើត​សហគមន៍​ដំបូង​យើង​មាន​ទុន​សរុប​ចំនួន ប្រាំបី​លាន រៀល និង​សមាជិក​ចំនួន ៨០​គ្រួសារ​នោះ​។​

​លោក​សុខ​សុង​អាយុ​៥៥​ឆ្នាំ​ជា​សមាជិក​សហគម​ន៍ស​ម្បូ​រ​មានជ័យ​បាន​ឲ្យ​ដឹងថា​លោក​បាន​ទិញ​ពូជស្រូវ​ឈ្មោះ រាំង​ជ័យ និង​ខា​៤ ពី​សហគមន៍ មួយ​បេ ទម្ងន់ ២០ គីឡូក្រាម តម្លៃ ៥៦.០០០ រៀល យកមក​សាប​ជា​សំណាប​ហើយ​ស្ទូង​លើដី​ទំហំ​០,៧០​ហិកតា​គឺ​ប្រមូល​កន្លងមក​ចំនួន​ពីរ​តោន​។​ពិតជា​ពូជស្រូវ​ផ្តល់​ទិន្នផល​ខ្ពស់​មែន​តែ​សម្រាប់​គ្រួសារ​លោក​មិន​លក់​ទេ​ទុក​បរិភោគ​ទាំងអស់​៕S/

​ផលិត​ពូជស្រូវ​លក់​ចំណេញ​ក្នុង​១​ឆ្នាំ​ជាង​១៥០​លាន​រៀល​

ទីតាំងផ្សាយពាណិជ្ជកម្ម