ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​ស្ត្រី​វ័យ​២៣​ឆ្នាំ​ម្នាក់​សម្រេចចិត្ត​ចង​.​ក​សម្លាប់ខ្លួន​

1194
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​ស្ត្រី​វ័យ​២៣​ឆ្នាំ​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់ខ្លួន​ដែល​ករណីនេះ​សមត្ថកិច្ច​អះអាងថា​ផ្តើមចេញពី​ភ្លើង​ប្រច័ណ្ឌ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ភ្នា​ជ័យ​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។

​មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយដង្គុំ​បាន​បញ្ជាក់ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ឈ្មោះ មុំ ស៊ុយ ភេទ ប្រុស អាយុ ៤១​ឆ្នាំ ជា​អ្នកជិតខាង​កន្លែងកើតហេតុ ថា​មាន​អ្នក​ជួល​បន្ទប់​ជិត​ផ្ទះ​គាត់​ឈ្មោះ សុ​ត ហែម ហៅ​ក្រៅ​ល័​ក្ខ ភេទ ស្រី អាយុ ២៣ ឆ្នាំ ចង​.​ក​ស្លាប់​ដោយ​ខ្លួនឯង​។ សមត្ថកិច្ច​ការិយាល័យ​បច្ចេកទេស ចុះមក​ពិនិត្យ​សាកសព​ឃើញថា ចង​.​ក​ស្លាប់​ដោយ​ខ្លួនឯង​ពិតមែន មិនមាន​ពាក់ព័ន្ធ​បទល្មើស​អ្វី​ទេ​។

របាយការណ៍​បញ្ជាក់ទៀតថា​មូល​ហេតុដែល​បណ្តាលឱ្យ​ស្ត្រី​ខាងលើ​ធ្វើបែបនេះ​គឺ​ដោយសារ​មាន​វិប្បត្តិ​ផ្លូវចិត្ត​(​ប្រច័ណ្ឌ​)​។​ក្រោយ​ពិនិត្យ​និង​កោសល្យវិច័យ​សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​៕S/

​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​ស្ត្រី​វ័យ​២៣​ឆ្នាំ​ម្នាក់​សម្រេចចិត្ត​ចង​.​ក​សម្លាប់ខ្លួន​

ទីតាំងផ្សាយពាណិជ្ជកម្ម