វី​ង ប្រកាស​ពី​ភាពជា​ដៃគូ ជាមួយ​ធនាគារ ស៊ីន​ហាន ដើម្បី​ផ្ដល់​ភាពងាយស្រួល ដល់​ពលករ​ខ្មែរ ក្នុងការ​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស​

1066
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បានប្រកាស​ពី​ភាពជា​ដៃគូ ជាមួយ​ធនាគារ ស៊ីន​ហាន របស់​កូរ៉េខាងត្បូង ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ពលក​រ​ខ្មែរ ដែល​រស់នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង ក្នុងការ​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស​មកកាន់​កម្ពុជា​។ ធនាគារ ស៊ីន​ហាន គឺជា​ធនាគារ​ទី ៧ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​បាន​សហការ​ជាមួយ​ធនាគារ​ឯកទេស វី​ង ដើម្បី​បង្កើន​ភាពងាយស្រួល​បន្ថែ​ម​មួយកម្រិត​ទៀត សម្រាប់​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​ទីនោះ និង​មាន​តម្រូវការ​ក្នុងការ​ផ្ទេរប្រាក់ មកកាន់​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន នៅ​ស្រុកកំណើត​។​

វី​ង ប្រកាស​ពី​ភាពជា​ដៃគូ ជាមួយ​ធនាគារ ស៊ីន​ហាន ដើម្បី​ផ្ដល់​ភាពងាយស្រួល ដល់​ពលករ​ខ្មែរ ក្នុងការ​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស​

​ភាពជា​ដៃគូ​ថ្មី​នេះ អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា ដែល​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង អាច​ផ្ទេរប្រាក់​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​របស់​ធនាគារ ស៊ីន​ហាន (Shinhan Global S Bank) និង​អនុញ្ញាតឱ្យ​អ្នកទទួល​ប្រាក់ នៅក្នុង​ប្រទេស​កម្ពុជា អាច​ទទួលបាន​ប្រាក់​បញ្ញើ​ភ្លាមៗ តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន វី​ង ឬក៏​នៅតាម​ភ្នាក់ងារ វី​ង ជាង ៦០០០​កន្លែង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ធនាគារ ស៊ីន​ហាន ក៏មាន​ផ្ដល់​សេវា​បើកប្រាក់​បៀវត្សរ៍ សម្រាប់​បុគ្គលិក​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​។

​នេះ​មានន័យថា ពលករ​ខ្មែរ​ដែល​ទទួល​ប្រាក់បៀវត្សរ៍​ប្រចាំខែ តាមរយៈ​ធនាគារ ស៊ីន​ហាន អាច​ផ្ញើ​ប្រាក់ មក​ប្រកាន់​ទេស​កម្ពុជា​ភ្លាមៗ ដោយ​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន របស់​ធនាគារ ស៊ីន​ហាន​។​
​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បានចេញ​ផ្សាយ​កាលពី​ខែមីនា​ឆ្នាំ​២០១៨ បាន​អះអាងថា បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុ​ជាជាង ៤៥.០០០​នាក់ កំពុងធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ហើយ​ប្រជា​ពលករ​ប្រមាណ​ជា ៥០.០០០​នាក់ បន្ថែមទៀត ត្រូវបានរ​ពឹង​ថា នឹង​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​នេះ នៅក្នុង​ឆ្នាំ ២០១៩ ខាងមុខនេះ​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង បាន​មានប្រសាសន៍ថា ភាពជា​ដៃគូ​ថ្មី​នេះ នឹងធ្វើ​ឲ្យ​ការធ្វើ​ចំណាកស្រុក ដើម្បី​ស្វែងរក​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង រឹតតែ​មាន​ភាព​ទាក់ទាញ​ដល់​ប្រជាជន​កម្ពុជា ដែល​តែងតែមាន​ការព្រួយបារម្ភ អំពី​សុវត្ថិភាព​នៃ​ប្រាក់ចំណូល ដែល​ពួកគេ​ខិតខំ​ប្រឹងប្រែង​រកបាន​យ៉ាង​លំបាក​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្តថា “​យោងតាម​របាយការណ៍ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រទេស​កូរ៉េខាងត្បូង គឺជា​ប្រទេស​ធំ​បំផុត​ទី ២ ដែល​បានផ្ដល់​ការងារ ដល់​ពលករ​ចំណាកស្រុក​របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ថៃ​។ សម្រាប់​ពលករ​ខ្មែរ វា​គឺជា​ការពិចារណា​ដ៏​សំខាន់​មួយ ក្នុង​ការដែល​អាច​ផ្ញើរ​ប្រាក់​មក​ផ្ទះ​បាន​ភ្លាមៗ និង​ប្រកបដោយ​សុវត្ថិភាព ពី​ប្រទេស​កូរ៉េខាងត្បូង​។ ធនាគារ​ឯកទេស វី​ង នៅតែមាន​ការប្តេជ្ញាចិត្ត ក្នុងការ​សម្រួល ដល់​ការផ្ទេរ​ប្រាក់​ទាំងនេះ តាមរយៈ​តម្លៃ​សេវា​មួយ​ដែល​សាក​សម ដោយមាន​ជំនួយ​ពី​ដៃគូ​អន្តរជាតិ​របស់​យើង គឺ​ធនាគារ ស៊ីន​ហាន ដែលមាន​សាខា​ប្រមាណ ៩០០ នៅ​ទូទាំងប្រទេស​កូរ៉េខាងត្បូង​។​”

​ធនាគារ ស៊ីន​ហាន គឺជា​ផ្នែក​មួយ​នៃ Shinhan Financial Group ហើយក៏​ជា​ធនាគារ​មួយ ក្នុងចំណោម​ធនាគារ​ធំ​បំផុត របស់​ប្រទេស​កូរ៉េខាងត្បូង​។ នាយក​ប្រតិបត្តិ​របស់​ធនាគារ ស៊ីន​ហាន លោក Wi Sung-ho បាន​និយាយថា ភាពជា​ដៃគូ​ជាមួយ ធនាគារ​ឯកទេស វី​ង គឺជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​ទាំងពីរ ក្នុងការ​សម្រេចបាន នូវ​គោលដៅ​រួមគ្នា​មួយ​។​

​លោក Wi Sung-ho បន្តថា “​ធនាគារ ស៊ីន​ហាន តែងតែ​បង្កើត​នូវ​តម្លៃបន្ថែម សម្រាប់​អតិថិជន​របស់ខ្លួន តាមរយៈ​វិធីសាស្ត្រ​ថ្មីៗ ដែល​ជួយ​ឲ្យ​អតិថិជន​របស់​យើង គ្រប់គ្រង​ប្រាក់​របស់​ពួកគេ និង​តាម​ទាន់រ​បថ​នៃ​ការផ្លាស់ប្តូរ​នានា នៅក្នុង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។ ដូចគ្នា​នឹង​ធនាគារ​ឯកទេស វី​ង ដែរ យើង​ប្តេជ្ញា​ដើម្បី​ឧត្ដមភាព និង​ធ្វើ​អ្វីៗ​លើសពី​ដែន​កំណត់ នៃ​ឧស្សាហកម្ម​ធនាគារ តាមរយៈ​ការផ្លាស់ប្តូរ និង​ការច្នៃប្រឌិត​។ វា​ស្របទៅតាម​បេសកកម្ម​នេះដែរ យើង​មាន​មោទនភាព ក្នុងការ​ពង្រីក​សេវាកម្ម​ផ្ទេរប្រាក់​អន្តរជាតិ​របស់​យើង ដល់​ប្រជាជន​កម្ពុជា​ដែល​កំពុងធ្វើការ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​”

​ភាពជា​ដៃគូ​អន្តរជាតិ​ចុងក្រោយ​បំផុត របស់​ធនាគារ​ឯកទេស វី​ង មួយ​នេះ មាន​គោលបំណង​គាំទ្រ ដល់​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំណាកស្រុក សម្រាប់​ការអភិវឌ្ឍន៍​ជាតិ​។ ចំណុច​ចម្បង​មួយ​នៃ​បញ្ហា​នេះ គឺ​ការលើកកម្ពស់​ការប្រើប្រាស់ ប្រាក់​បញ្ញើ​អន្តរជាតិ ដែលមាន​ប្រសិទ្ធិភាព និង​ចំណាយ​ថ្លៃ​សេវាកម្ម​តិច ដែលជា​ប្រភព​រីកលូតលាស់ នៃ​លំហូរ​ចូល​មូលធន​សម្រាប់​ប្រទេសជាតិ​។​
​អតិថិជន​របស់ វី​ង នៅ​កម្ពុជា អាច​ទទួលបាន​ប្រាក់​បញ្ញើ​ពី​ជាង ២០០ ប្រទេស​នៅ​ទូទាំង​ពិភពលោក រួមទាំង​បណ្តា​ប្រទេស ដែល​ជនអន្តោប្រវេសន៍​កម្ពុជា​រស់នៅ​ច្រើន​បំផុត មានដូចជា ប្រទេស​ថៃ​, កូរ៉េខាងត្បូង​, ជប៉ុន​, ម៉ាឡេស៊ី និង​ប្រទេស​ជាច្រើន​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម