ក្រុមហ៊ុន​ជីបម៉ុង​ស្ថាបនា​ផ្លូវ​បេតុង​ប្រវែង​១៨​គីឡូ​ជា​អំណោយ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

878
ចែករម្លែក

​ដោយៈ​គឹម ប៊ុន​/​តាកែវៈ​ក្រុមហ៊ុន ជីប ម៉ុង សាងសង់​ផ្លូវ​បេតុង​តម្លៃ​ប្រាំមួយ​លាន​ដុល្លារ​អាម៉េរិក ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​ខេត្តតាកែវ​។​
​ពិធីបើកការដ្ឋាន​សង់​ផ្លូវ​បេតុង​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​កិត្តិ​នីតិ​កោសល្យ​បណ្ឌិត​ប៊ិន​ឈិន​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​លោក​អ៊ូច​ភា​អភិបាល​ខេត្តតាកែវ​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​និង​ប្រជាពលរដ្ឋ​ប្រមាណ​១៥០០​នាក់​។​

ឧកញ៉ា​លាង​ឃុន​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន​ជីបម៉ុង​បាន​មានប្រសាសន៍ថា​”​ក្រុមហ៊ុន​ជីបម៉ុង​ជឿជាក់ថា​ការចូលរួមចំណែក​ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ដែលមាន សម្តេច​តេ​ជោ ជា​ប្រមុខ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស គឺជា​កាតព្វកិច្ច​ដ៏​ចាំបាច់​របស់​យើងទាំងអស់គ្នា​ជា​ខ្មែរ ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​”​។

​លោក​ឧកញ៉ា ក៏បាន​បន្តថា ការចូលរួមចំណែក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្តតាកែវ តាមរយៈ​ការសាងសង់​ផ្លូវ​បេតុង​នេះ​នឹងចូលរួម​ចំណែក​បន្តិច​បន្តួច​ក្នុង​ការធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខេត្ត​កាន់​តែមាន​លក្ខណៈ​ប្រសើរ​កាន់តែខ្លាំង និង​សម្រួល​ដល់​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ក្នុង​និង​ក្រៅ​ខេត្ត​ទាំងអស់​។​

​ក្រុមហ៊ុន ជីប ម៉ុង ដែលជា​ក្រុមហ៊ុន​ពហុ​វិស័យ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​រៀបចំ រ៉ាប់រង​ការសាងសង់​កំណាត់​ផ្លូវ​ចាក់​បេតុង​ប្រ​វ៉ែ​ង​១៨​គីឡូម៉ែត្រ ដែលមាន​ទទឹង​ប្រ​វ៉ែ​ង​៨​ម៉ែត្រ ហើយនឹង​ចំណីផ្លូវ​សងខាង​ចាក់ដី​ក្រហម​ប្រ​វ៉ែ​ង​១​ម៉ែត្រ​កន្លះ ចាប់​ចេញពី​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​ភូមិ​ត្រពាំង​លើក ឃុំ​៨​មុំ ស្រុក​ទ្រាំង ទៅដល់​កំពង់ទូក​កំពង់អំពិល ឃុំ​បុរី​ជលសារ ស្រុក​បុរី​ជលសារ​។​

​បណ្ឌិត ប៊ិន ឈិន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំ​ពោ​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន​ជីបម៉ុង​គ្រុប​និង​ជា​តំណាង​សប្បុរសជន​ដែល​បាន​ជួយ​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​មាន​ប្រវែង​១៨​គីឡូម៉ែត្រ​។​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅក្នុង​ស្រុក​ទ្រាំង​និង​ស្រុក​បូរី​ជលសារ​។​សកម្មភាព​ទាំងនេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕S/

​ក្រុមហ៊ុន​ជីបម៉ុង​ស្ថាបនា​ផ្លូវ​បេតុង​ប្រវែង​១៨​គីឡូ​ជា​អំណោយ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត


ទីតាំងផ្សាយពាណិជ្ជកម្ម