រថយន្ត​ជាច្រើន​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​នៅ​ស្រុក​រលាប្អៀរ​

1078
ចែករម្លែក
  • 634
    Shares

​ដោយ​: សន​សក្តា / កំពង់ឆ្នាំង​: មាន​រថយន្ត​ជាច្រើន​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា ពេល​មេឃ​កំពុង​ភ្លៀង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោងជាង​១១ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​យោងតាម​របាយការណ៍​ប៉ូលិស​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​កុងតឺន័រ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 3B 3945 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​គីឡូម៉ែត្រ​លេខ​៦៩-៧០ រថយន្ត​នេះ​បាន​ដាច់​កង់​ក្រោយ​ខាងឆ្វេង ហើយ​ទៅ​ប៉ះ​រថយន្ត​វី​ហ្គោ​មួយគ្រឿង​ទៀត ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z.23 66 ស្របពេលនោះ​មាន​ឡាន​ព្រុស​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG 8991 បើក​ស្រប​ទិស​ជាមួយ​រថយន្ត​បង្ក ហើយ​បាន​បើក​គេច​រថយន្ត​វី​ហ្គោ​ក៏​រេ​ចង្កូត បណ្តាល​ឲ្យ​ធ្លាក់​ប្រឡាយ និង​មាន​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង​ទៀត​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 3B 0132 បើក​ពីក្រោយ​ទៅបុក​រថយន្ត​វី​ហ្គោ បណ្តាល​ឲ្យ​ធ្លាក់​ប្រឡាយ ទាំងអស់គ្នា​តែម្តង​។​

​នៅក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំ​ពោ​មធ្យោបាយ​បង្ក​ត្រូវបាន​ប៉ូលិស​ចរាចរណ៍​យកមក​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម