​តែងតាំង​ទីប្រឹក្សា គ​.​ជ​.​ប​.​ចំនួន​ប្រាំ​មួយរូប

.​ កាលពីដើមឆ្នាំ​២០១៦ ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​មន្ត្រី ៨​រូប ជាទី​ប្រឹក្សា​គ​.​ជ​.​ប និង​ទីប្រឹក្សា​ប្រធាន គ​.​ជ​.​ប​

1194
ចែករម្លែក

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជ​ត្រាស់បង្គាប់ តែងតាំង​មន្ត្រី​គ​.​ជ​.​ប​.​ប្រាំ​មួយរូប ជាទី​ប្រឹក្សា​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​( គ​.​ជ​.​ប​) មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ មន្ត្រី​ទាំង​ប្រាំ​មួយរូប រួមមាន​៖ លោក ខន កែវ​មនោ លោក តុ​ប ឫទ្ធី លោក ជិន សារិន លោក មុំ សុទ្ធ លោក អ៊ឹង ស៊ី​តេ​ក និង​លោក សយ ខាន​។​

លោក ខន កែវ​មនោ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​គ​.​ជ​.​ប

​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ ជាទី​ប្រឹក្សា​គ​.​ជ​.​ប​.​ខាងលើនេះ ត្រូវបាន​ព្រះមហាក្សត្រ ទ្រង់​យល់​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​ប្រធាន​គ​.​ជ​.​ប លោក ស៊ិ​ក ប៊ុន​ហុក​។ ព្រះរាជក្រឹត្យ​នេះ ត្រូវបាន​ព្រះមហាក្សត្រ ធ្វើ​នៅ​ព្រះបរមរាជវាំង ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

លោក តុ​ប ឫទ្ធី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត គ​.​ជ​.​ប​

​សូម​រម្លឹកថា មន្ត្រី​ទាំង​ប្រាំ​មួយរូប ដែល​ព្រះករុណា ព្រះមហាក្សត្រ ទើបតែ​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ ជាទី​ប្រឹក្សា គ​.​ជ​.​ប​. មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន គឺជា​ប្រធាន​នាយកដ្ឋាន​ជំនាញ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​របស់​គ​.​ជ​.​ប​.​។​

​គេហទំព័រ​របស់​គ​.​ជ​.​ប បាន​បង្ហាញថា គ​.​ជ​.​ប​. មាន​នាយកដ្ឋាន​ជំនាញ ចំនួន ៨ និង​លេខាធិការដ្ឋាន ១ រួមមាន​៖ ១-​លោក អ៊ឹង ស៊ី​តេ​ក ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ២-​លោក ឆាយ សុផាន់​ណា ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ ៣-​លោក ហ៊ឺ រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ ៤-​លោក កែវ ផល្លា ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម ៥-​លោក ជិន សារិន ប្រធាន​លេខាធិការដ្ឋាន នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប ៦-​លោក មុំ សុទ្ធ ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល និង​អប់រំ​អ្នកបោះឆ្នោត ៧-​លោក ខន កែវ​មនោ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ ៨-​លោក តុ​ប ឫទ្ធី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត និង​៩-​លោក សយ សា​ខន ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​។ ក្នុងនោះ លោក ឆាយ សុផាន់​ណា លោក ហ៊ឺ រ៉ុង និង​លោក កែវ ផល្លា ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ តែងតាំង​ជាទី​ប្រឹក្សា គ​.​ជ​.​ប បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ចាប់តាំងពី​ការបង្កើត​គ​.​ជ​.​ប ថ្មី កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៥​។​

​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ព្រះករុណា បាន​ឡាយព្រះហស្ថលេខា លើ​ព្រះរាជក្រឹត្យ តែងតាំង មន្ត្រី​ចំនួន​ប្រាំបី​រូប ឲ្យ​ធ្វើជា​ទីប្រឹក្សា គ​.​ជ​.​ប និង​ជាទី​ប្រឹក្សា​ប្រធាន​គ​.​ជ​.​ប​.​។ ក្នុងនោះ រួមមាន មន្ត្រី​ចំនួន ០៤​រូប គឺ​លោក កែវ ផល្លា លោក ឆាយ សុផាន់​ណា លោក ហ៊ឺ រ៉ុង និង​លោក សុ​កល​: ទី​ប៉ោ ជាទី​ប្រឹក្សា​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប មាន​ឋាន​:​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ រីឯ​មន្ត្រី បួនរូប​ទៀត រួមមាន លោក សំ សាវុធ លោក វង្ស ចំរើន លោក កែ រិ​ទ្ធ និង​លោក ចែម វុឌ្ឍិ​ការ ជាទី​ប្រឹក្សា​ប្រធាន គ​.​ជ​.​ប មាន​ឋាន​:​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម