ឃាតកម្ម​នៅ​រាជធានី​ភ្នំពេញ​តាម​ចាប់​ដល់​ខេត្តស្ទឹងត្រែង​

1302
ចែករម្លែក
  • 219
    Shares

ដោយ​: សុខុម / ស្ទឹងត្រែង​: សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​។ ការចុះ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​បានធ្វើ​ឡើង​នៅ​ភូមិសាស្ត្រ ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បឋម​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង បាន​ប្រាប់ រស្មី​កម្ពុជា ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ជឹ​ង​ប៊ុន​នី​ន ឈ្មោះ​ហៅ​ក្រៅ ជឹ​ង​នី​ន ហៅ​នី​ន ភេទ​ប្រុស​អាយុ 3៤ ឆ្នាំ មាន​ទីលំនៅ ផ្លូវ​បេតុង ភូមិ សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ យោងតាម​ដីកា របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ចូលខ្លួន​ទៅ​បង្ហាញ​នៅ​អធិការ​ខណ្ឌ សែន​សុខ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ មុន​ថ្ងៃ​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​ឃាតកម្ម ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​បន្ទាប់ពី​ទទួលបាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​ខាងលើនេះ​មក ក​ម្លាំ​នគរបាល ខណ្ឌ សែន​សុខ នៃ​ស្នងការដ្ឋាន រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​បន្ត​ទៅតាម​នីតិវិធី​ច្បាប់​។​

​ជនសង្ស័យ​ក្រោយពី​ឃាត់ខ្លួន ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា​ឆ្នាំ​២០១៨ រង់ចាំ​នីតិវីធី​បន្ត​នៅ​ព្រឹកស្អែក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម