​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់​រថយន្ត​បើក​រត់​បាត់​

574
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​ហើយក៏​បន្ថែម​ល្បឿន​រត់​បាត់ស្រមោល​។​ហេតុការណ៍​បានកើត​ឡើង​ត្រង់ចំណុច​ក្រោម​ស្ពាន​ព្រែក​សំរោង​តាម​បណ្តោយ​ផ្លូវ​៣៦៩ ក្នុងភូមិ​ចំពុះក្អែក​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​កាលពី​យប់​ថ្ងៃទី​២៧​ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​​ជនរងគ្រោះ​(​សព​)​មានឈ្មោះ ឃី អាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការ​រោងចក្រ ស្នាក់នៅ​ជាមួយ​ប្រពន្ធ​នៅ​ភូមិ​ឫស្សីស្រុក​ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​មាន​ស្រុកកំណើត​នៅ​ភូមិ​ដូង​ឃុំ​ថ្ម​ពេជ្រ​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​បាន​ស្លាប់ចោល​ប្រពន្ធ​និង​កូនតូច​២​នាក់​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FI.8045 បើក​តាម​បណ្ដោយ​ផ្លូវ ៣៦៩ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ា​កបាន​បុក​ចំ​ពីមុខ​ពេញទំហឹង​ដែល​ជិះ​បញ្ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ខាងលើ​ស្លាប់​ដោយសារតែ​បោក​ក្បាល​និង​ថ្នល់​បែកក្បាល​ចេញ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្រោយពី​បុក​ហើយ​រថយន្ត​មិន​ស្គាល់​ម៉ាក​នោះបាន​បន្ថែម​ល្បឿន​រត់គេច​បាត់ស្រមោល​។​

​ក្រោយមក​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​វាស់វែង​និង​ធ្វើ​សំណុំ​ឯកសារ​ប្រគល់​សព​ជូនទៅ​ប្រពន្ធ​និង​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​ច្បារអំពៅ​៕S/​

​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់​រថយន្ត​បើក​រត់​បាត់​

ទីតាំងផ្សាយពាណិជ្ជកម្ម