ថ្ងៃទី​២៨ ខែវិច្ឆិកា ២០១៨

927
ចែករម្លែក

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វី​ក៏​តែងមាន​ដំណើរការ​ទៅមុខ​និង​ទទួលជោគជ័យ​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ភាព លំបាកលំបិន​មិន​ស្ទើរ​ដែរ​ទេ​។​សម្រាប់​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​ទាំង​ស្ត្រី​បុរស​ជួប​បញ្ហា​ស្មុគស្មាញ​និង​បង្ក​ថ្នាំងថ្នាក់​គ្នាច្រើន​ហើយ​ទាល់តែ​ខិតខំ​កាត់បន្ថយ​ជម្លោះ​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ប្រយ័ត្នប្រយែងសម្តី​បន្តិច ៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​ដែល​នាំនូវ​កំហុស​អ្វីមួយ​នាំ​ត្រូវ រែកពន់​ផល​លំបាក​នាគ្រា​ខាងមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន រឿង​រាវ​រកាំរកូស​និង​បញ្ហា​បង្កឡើង​ដោយសារ​ស្នាដៃ​អ្នកដទៃ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​មកវិញ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​យឺត​បន្តិច​ប៉ុន្តែ​ងាយ​បាក់បែក​ផងដែរ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បញ្ហា​តូចធំ​បាន​ធូរស្បើយ ហើយ​ផល​កម្រៃ​ក៏​ច្រើនជាង​មុន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម​ហើយ​បើ​ចង់​ទិញ​ទំនិញ អ្វីមួយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ​ស្វែងរក​ពេញទី​គឺអាច​ជួប​គូរ​ស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែមទៀត​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​បើ​មានការ​ភ្លាំងភ្លាត់​នឹងធ្វើ​ឱ្យ​ជួប​បញ្ហា​នា​ខែ ក្រោយ​ថែមទៀត​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​លោកអ្នក​មិនត្រូវ​ខ្វល់ខ្វាយ​ជាមួយ​ប្រាក់កាស​ក្រៅ​ខ្លួន​ដែរ​ពីព្រោះថា​បើទោះបី​ខិតខំ​ទាល់តែ​ស្លាប់​ខ្លួន​ក៏​ស្រវា​មិនបាន​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ន្តិ​ច​ពីព្រោះថា​ចំណាយ​ច្រើន ឯ​ចំណូល​នោះ តិចតួច​ហើយ​ប្រជែង​គ្នាច្រើន​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕​ ​

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ដំណើរ​ជីវិត​មនុស្ស​យើង​គ្មាន​នរណា​បានទទួល​ជោគជ័យ​រហូត ឬ​បរាជ័យ​រហូត​នោះទេ​ដូចនេះ​រាល់​កិច្ចការងារ​អ្វី​លោកអ្នក​តោង​តែ​ខិតខំ​ពុះពារ​ទើស​ម្រេច​ជោគជ័យ​ទៅរួច​។ ចំណែក​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ឃើញថា​កុំ​សូវ​ទុកចិត្ត​មនុស្ស​ពេក​ទេពី ព្រោះថា​គេ​ងាយ​បង្កបញ្ហា​មកឱ្យ​ណាស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​ការ​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផល​កម្រៃ ជាង​ការ​ជួញ​ជិត​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែងបន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើត​មានការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មានជោគ​សិរី​ហើយ​បើ​ចង់​ប្រកបការងារ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​លូតលាស់​ទៅមុខ​គួរសម ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ហើយ​បើ​ចង់​ផ្សះផ្សា ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​បើ​ធ្វើ​អ្វី​ក៏ដោយ​តែង​ឆ្លងកាត់​ផល​លំបាក មុន​ទើប​ផល​ល្អៗ​នឹង​ហុច​មកវិញ​នៅពេល​ក្រោយ​។ ដូចជា​នៅពេលនេះ​លោកអ្នក​ជួប​បញ្ហា​ព្យុះ ភ្លៀង​ដំណើរ​ជីវិត​បន្តិច​ពិតមែនតែ​នៅពេល​ឆ្លង​ផុត​បញ្ហា​នេះ​ទៅ​ផ្លែផ្កា​នឹង​ហុច​មកវិញ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​ឈានដល់​ការបាក់​បែក​ណាស់​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ឬ​បើ​មានការ​សម្រេចចិត្ត​អ្វីមួយ​នោះ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិនត្រូវ​ឱ្យអតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាច​បន្តិច​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ពុំនោះ​បើ​កើតរឿង​ធំ​គ្មាន​នរណា​ជួយកើត​ឡើយ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ​គួរសម​ដូចនេះ​ផ្តល់​ផល​ល្អ សម្រាប់​ការសម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ផ្លែផ្កា​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ទោះបី​យ៉ាង ណា​ក្នុងអំឡុង​ពេលនេះ​សម្រាប់​ស្ត្រី​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​ឬ​មាន​គ្រោះភ័យ​អ្វីមួយ​កើត ឡើង​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោក អ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​មួយចំនួន​ទៅរួច​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​ឃើញថា​មានការ​ជឿនលឿន​និង​ផ្តល់​ជា​ផ្លែ ផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ទោះបីយ៉ាងណា​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំ រ​កូ​ស​និង​ភាព​សៅហ្មង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើន ជាង​គូព្រេង​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន​ប៉ុន្តែ​ឃើញថា​សម្រាប់​បុរស​អាច ប្រកបការងារ​បាន​ធម្មតា​ពីព្រោះថា​ផ្លែផ្កា​ឆ្លើយតប​ក៏មាន​គ្រាន់​កក់ក្តៅ​ដែរ​។ សម្រាប់​ស្ត្រី​វិញ​ចូរ ប្រយ័ត្នប្រយែង​ពីព្រោះថា​ការមិន​សម្រេច​ផល​និង​ការ​មាន​បញ្ហា​នោះ​ក៏មាន​ខ្ពស់​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ប្រាក់ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ចូល​រកាំរកូស​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​លោកអ្នក​គប្បី​ធ្វើ​ចិត្ត​សប្បាយ​ឱ្យបាន​ច្រើន​ពីព្រោះថា​បញ្ហា​ដែល​កំពុង​កើតមាន​ជាប់​ខ្លួន​នេះ​បើ​លោកអ្នក​ធ្វើ​ចិត្ត​តប់​ប្រ​ម៉​ល់​ឬ​យកចិត្តទុកដាក់​ពេក​នោះ​តែង​កើត ពី​បញ្ហា​តិចតួច​ប្រែក្លាយជា​ធ្ងន់​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ ជំនួញ​តូចធំ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​ហុច​ភោគផល​មិនសូវ​សម​ដូច​ប្រកប ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕