កប់យោបល់​! ស្វា​ញី​ត្រូវ​មនុស្ស​បង្ខំ​ឱ្យធ្វើជា​ទាសករ​ផ្លូវភេទ​នៅផ្ទះ​បន​

1438
ចែករម្លែក

​នៅពេល​ឮថា ស្វា​ញី​ត្រូវ​មនុស្ស​បង្ខំ​ឱ្យធ្វើជា​ទាសករ​ផ្លូវភេទ​នៅផ្ទះ​បន វា​ពិតជា​ស្ទើរ​គួរឱ្យ​ជឿ ហើយ​យល់ថា​ជា​រឿង​គួរឱ្យ​អស់សំណើច​។​

​ទោះជា​យ៉ាងណា រឿង​ដ៏​គួរឱ្យ​តក់ស្លុត​នេះ​បានកើត​ឡើងលើ​ស្វា​ញី​កំសត់​មួយ​ក្បាល​ឈ្មោះ ប៉ូ​នី (Pony) នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ត្រូវគេ​ចាប់ពង្រត់​ពី​មេ​របស់​វា​តាំងពី​នៅ​តូច​។​

​ក្រុម​អភិរក្ស​សត្វព្រៃ​ដែល​បាន​ជួយសង្គ្រោះ​វា​និយាយថា ពួកគេ​បាន​ប្រទះឃើញ​ស្វា​នេះ កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០០៣ នៅ​ភូមិ​ផ្ទះបន​មួយ​នៅ​ការ៉េ​ង ប៉ាន​ហ្គី (Kareng Pangi) ខេត្ត​កាលី​ម៉ាន​តាន​ភាគ​កណ្តាល (Central Kalimantan) ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ត្រូវគេ​ដាក់​ច្រវាក់​ភ្ជាប់​នឹង​ជញ្ជាំង ហើយ​ដេក​លើ​ពូក​។ ពេលនោះ​វា​មាន​អាយុ​ប្រហែល ៦ ឆ្នាំ​។​

​កសិករ​ចម្ការ​ដូងប្រេង​ក្នុង​មូលដ្ឋាន​តែងតែ​មកកាន់​ភូមិ​ខាងលើ ដើម្បី​រួមភេទ​ជាមួយ​វា ដោយ​បង់ថ្លៃ ២,៥ ដុល្លារ (​ប្រហែល ១០.០០០ រៀល​) សម្រាប់​ការរួម​ភេទ​ម្តង មុននឹង​ត្រូវគេ​ជួយសង្គ្រោះ​៕ ប្រែ​សម្រួល​: ខុម​