សហប្រតិបត្តិការ​រវាង​អង្គភាព​កម្មសិទ្ធិបញ្ញា​អាស៊ាន​ជំរុញឱ្យមាន​ការអភិវឌ្ឍ​វិស័យ​កម្មសិទ្ធិបញ្ញា​ក្នុង​តំបន់

1296
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ការងារ​កម្មសិទ្ធិបញ្ញារ​បស់​ថ្នាក់ដឹកនាំ​អង្គភាព​កម្ម​សិទ្ធ​បញ្ញា​អាស៊ាន ក្រោម​ការគាំទ្រ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍ​នោះបាន​ជំរុញឱ្យមាន​ការអភិវឌ្ឍ​វិស័យ​កម្មសិទ្ធិបញ្ញា​ក្នុង​តំបន់​យ៉ាង​ទូលំទូលាយ​។​

​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គភាព​កម្មសិទ្ធិបញ្ញា​អាស៊ាន​ជាមួយ​ដៃគូ​អភិវឌ្ឍ​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​របស់​បណ្តា​ប្រទេស​ជា​សមាជិក​ព្រមទាំង​បាន​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ក្នុង​តំបន់​កាន់តែ​ប្រសើរឡើង​ហើយ​អ្វីដែល​សំខាន់​ជាង​នេះ​គឺ​បណ្តា​ប្រទេស​ដែលជា​សមាជិក​កម្មសិទ្ធិ​បញ្ញា​អាស៊ាន បានទទួល​ផលប្រយោជន៍​ពីគ្នា​ទៅវិញទៅមក ។

​លោក​អ៊ុក​ប្រជា​បានលើកឡើង​យ៉ាង​ដូច្នេះ​ក្នុងឱកាស​បើក​កិច្ចប្រជុំ​របស់​ក្រុមការងារ​សហប្រតិបត្តិ​ការ​កម្មសិទ្ធិបញ្ញា​អាស៊ាន​លើក​ទី​៥៧ នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​និង​លេខាធិការដ្ឋាន​អាស៊ាន​ក្រោម​ការចូលរួម​ពិភាក្សាគ្នា​ដោយ​ប្រមុខ​អង្គភាព​កម្មសិទ្ធិបញ្ញា​អាស៊ាន​និង​ដៃគូ​អភិវឌ្ឍ​ក្នុង​វិស័យ​កម្មសិទ្ធិបញ្ញា​រួមមាន​អង្គភាព​ប្រកាសនីយបត្រ​ត​ក្ត​កម្ម​ជប៉ុន កូរ៉េ អ៊ឺរ៉ុប និង ចក្រភព​អង់គ្លេស ។

​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​កម្ពុ​ជាមាន​កាតព្វកិច្ច​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ ហើយ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​នោះ កិច្ចប្រជុំ​នេះ​នឹងត្រូវ​ដំណើរការ​រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​លើក​យកមក​ពិភាក្សា​លម្អិត​បន្ថែម លើ​ផែនការ​សកម្មភាព​ការងារ​កម្មសិទ្ធិបញ្ញា​អាស៊ាន ២០១៦​និង​២០២៥។

​ដើម្បី​ស្វែ​រក​គោលដៅ​រួមមួយ​សម្រាប់​ការអនុវត្ត​ក្នុង​តំបន់​និង​មានតម្លៃ​ជា​សាកល​លើ​ពិភពលោក​។​នៅក្នុង​កិច្ចប្រជុំ​លើក​នេះដែរ​ក៏បាន​ភ្ជាប់​ដោយ​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន​ដោយមាន​ជំនួប​ពិភាក្សាគ្នា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កម្មសិទ្ធិបញ្ញា ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត ៕S/

សហប្រតិបត្តិការ​រវាង​អង្គភាព​កម្មសិទ្ធិបញ្ញា​អាស៊ាន​ជំរុញឱ្យមាន​ការអភិវឌ្ឍ​វិស័យ​កម្មសិទ្ធិបញ្ញា​ក្នុង​តំបន់

ទីតាំងផ្សាយពាណិជ្ជកម្ម