រថយន្ត​ដ្រូ​ន​គំរូ​ហោះ​សាកល្បង​លើកដំបូង​នៅ​ហូ​ឡង់​

1186
ចែករម្លែក

​រថយន្ត​ដ្រូ​ន​គំរូ​មួយ​បាន​បើក​ហោះ​សំកាំង​នៅក្នុង​សាល​តាំងពិព័រណ៍​មួយ​នៅ​ទីក្រុង​អាំ​ស្ទែ​ដាំ ដោយ​បង្ហាញ​ពីអ្វី​ដែល​អាចជា​អនាគត​នៃ​ការ​ចល័ត​ទី​នៅតាម​ទីប្រជុំជន​។​

​គំរូ​ដ្រូ​ន​ឈ្មោះ Pop.Up Next ត្រូវបាន​បង្កើតឡើង​ចេញពី​ផ្នែក​៣​ដាច់ដោយឡែក​ពីគ្នា គឺ​សាក់​ស៊ី​មាន​កង់ ឃ្លុប​កៅអី ២ សម្រាប់​អ្នកដំណើរ និង​ដ្រូ​ន​ស្លាបចក្រ​៤​។​

​រថយន្ត​ដ្រូ​ន​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ខ្នាត​យក្ស Airbus ក្រុមហ៊ុន​ផលិត​រថយន្ត Audi និង​ក្រុមហ៊ុន​ឌី​ហ្សា​ញ Italdesign ។​

​រថយន្ត​ដ្រូ​ន​គំរូ​ធ្លាប់បាន​បង្ហាញ​ពីមុន​រួចហើយ ប៉ុន្តែ​ម៉ូ​ដែល​ទំហំ​រាង​ធំ​ជាង​មុននេះ​បានធ្វើការ​ហោះហើរ​ជា​សាធារណៈ​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​វិច្ឆិកា​នៅ​ពិព័រណ៍​ឈ្មោះ Amsterdam Drone Week​។​

​មាន​ដំណាក់កាល​ច្រើនណាស់​ត្រូវធ្វើឡើង​ជាមុន​សិន មុននឹង​ដ្រូ​ន Pop.Up Next ឬ​អនាគត​ដ្រូ​ន​ដទៃទៀត ត្រៀមខ្លួន​រួចរាល់​សម្រាក់​លក់​លើ​ទីផ្សារ​។

​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Airbus លោក ហ្ស​ង់ ប្រ៊ី​ស ឌូ​ម៉ុ​ន បាន​និយាយថា “​សម្រាប់​រឿងនេះ យើង​ត្រូវ​គូសសញ្ញា​ធិ​ច​នៅលើ​ប្រអប់​នៃ​បញ្ជី​ដ៏​វែង​ឱ្យ​រួច​សិន ក្នុងនោះ​ត្រូវ​គូស​លើ​យានយន្ត​មួយ គូស​លើ​សុវត្ថិភាព​មួយ គូស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ គូស​លើ​ការទទួលយក​ពី​សំណាក់​អតិថិជន​មួយ​”​។

​លោក​បាន​បន្ថែមថា “​ខ្ញុំ​គិតថា វា​នឹង​ចំណាយពេល​ជាង​១​ទសវត្សរ៍​រហូត​ការអភិវឌ្ឍ​ប្រព័ន្ធ​តាក់ស៊ី​លើ​មេឃ​ត្រូវបាន​អភិវឌ្ឍ​ទ្រង់ទ្រាយ​ធំ​ពិតប្រាកដ​”៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​ដ្រូ​ន Pop.Up Next ហោះ​ជា​សាធារណៈ​លើកដំបូង​នៅ​អាំ​ស្ទែ​ដាំ របស់​ហូ​ឡង់​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម