អូស្ត្រាលី រកឃើញ​វិធី​សង្គ្រោះ​ទឹក​ពី​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​

1533
ចែករម្លែក
  • 1
    Share

​ដំណឹង​ល្អ​!! ពេលនេះ​ប្រទេស​អូស្ត្រាលី បាន​រកឃើញ​វិធី​ការពារ​ទឹក​ពី​ការបំពុល ដោយ​ប្លា​ស្ទិ​ក​ហើយ ខណៈ​ពិភពលោក​កំពុងតែ​ឈឺក្បាល​វិលមុខ​ដោយសារ​បញ្ហា​នេះ​។

​អាជ្ញាធរ​ក្រុង​ឃ្វី​ណា​ណា (Kwinana) ប្រទេស​អូស្ត្រាលី បាន​ដំឡើង​ប្រព័ន្ធ​ចម្រោះ​ថ្មី មួយ​នៅ​តំបន់​អភិរក្ស​ហេន​លី (Henley Reserve)​។ ប្រព័ន្ធ​នេះ​គឺ​សាមញ្ញ​បំផុត ប៉ុន្តែ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ ទាំង​រដ្ឋាភិបាល និង​ពលរដ្ឋ​សុទ្ធតែ​បាន មើលឃើញ​អត្ថប្រយោជន​ន៍​រប​ស់វា​រួចមកហើយ​។​

​ជាការ​សាកល្បង អាជ្ញាធរ​ក្រុង​បានចាប់ផ្តើម​ដំឡើង​សំណាញ់​ចម្រោះ ២ ហើយ​ពួកគេ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល ពីព្រោះ​វា​អាច​ចាប់​សំរាម​បាន​ច្រើន​ដល់​ទៅ​ជាង ៣៦០ គីឡូ​ឯណោះ​ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​។

​ទោះជា​ប្រព័ន្ធ​ចម្រោះ​នេះ​មួយ​មានតម្លៃ​ដល់​ទៅ ១០.០០០ ដុល្លារ​អូស្ត្រាលី​ក្តី​ក៏​វា​នៅតែ​ជួយ សន្សំសំចៃ​ការចំណាយ​បាន​ច្រើន បើ​ធៀប​ទៅនឹង​ការប្រើ​កម្លាំង​ពលកម្ម​មនុស្ស​ក្នុងការ ប្រមូល​សំរាម​។​

​នៅពេល​សំរាម​ពេញ​សំណាញ់ គេ​លើ​កវា​ចេញ​ដើម្បី​ចាក់សំរាម​ចូលក្នុង​រថយន្ត​សំរាម ហើយ​ដឹក​ទៅកាន់​កន្លែង​បែក​ចែក​ប្រភេទ​សំរាម​។ តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម


ទីតាំងផ្សាយពាណិជ្ជកម្ម