មុន​ផ្កា​ស្បូន​នឹង​បាត់​បើ​អ្នក​ប្រើ​វិធី​នេះ​

2615
ចែករម្លែក
  • 1
    Share

​ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក ពី​វិធី​ក្នុងការ​បំបាត់​មុន​ផ្កា​ស្បូន ។ តើ​មាន អ្វី​ខ្លះទៅ​?
​ ​
​វិធី​ទី​១ អ្នក​អាច​ទិញ​វីតាមីន E មួយ​គ្រាប់​ហើយ​ចោះ​វា​ឱ្យ​បែក ។ បន្ទាប់មក​អ្នក​អាច​យក​សំឡី ត្បាល់​ត្រចៀក​មក បៀក​វីតាមីន E នោះ​ហើយ​យកមក លាប​ត្រង់​កន្លែង​ដែលមាន​មុន​ផ្កា​ស្បូន នោះ ។ ក្រោយ​ពេលដែល​អ្នក​ព្យាយាម អនុវត្តន៍​តាម​វិធី​នេះ អ្នកនឹង​អាច​ឃើញ លទ្ធផល​ជាមិនខាន​ឡើយ ។​
​ ​
​វិធី​ទី​២ អ្នក​អាច​ច្របាច់​ក្រូចឆ្មារ​ដាក់​ក្នុង​ចាន​មួយ ហើយ​លាយ ជាមួយ​ទឹក​បន្តិច រួច​កូរ​ឱ្យ​សព្វ ។ បន្ទាប់ មក​អ្នក​អាច​យកមក​លាប​លើ​មុន​ផ្កា​ស្បូន​នោះបាន ។ ក្រោយ​ពេលដែល​អ្នក ព្យាយាម​ប្រើ​វិធី​នេះនោះ អ្នក​ក៏​អាច​ឃើញ​លទ្ធផល​ផងដែរ ដោយ​មិនមាន​មុននេះ​លើ​មុខ ទៀតឡើយ ៕ ដោយ​៖ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម