កូន​មាន​អាយុ​ចាប់ពី​៦​ឆ្នាំ​ឡើង​ធ្វើបែបនេះ​កូន​នឹងមាន​ខួរក្បាល​ជា​អ្នកប្រាជ្ញ​

1450
ចែករម្លែក

​ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី វិធី​ក្នុងការ​ធ្វើឱ្យ​កូន​មាន​ខួរក្បាល​ដែល ខ្លាំង​។​តើ​មាន​អ្វី​ខ្លះទៅ ?

​អ្នក​អាច​នាំ​កូន​ទៅ​សួនច្បារ ដើម្បី រត់ប្រណាំង​ជាមួយ​កូន ឬ​លេង​ទាត់ បាល់​ជាមួយ​កូន​បាន ព្រោះ​សកម្មភាព ទាំងនេះ​អាចធ្វើឱ្យ​កូន​ឆ្លាត​បាន ថែមទាំង អាចធ្វើ​ឱ្យគេ​មិន​ងាយ​ឈឺ​ផងដែរ ។​
-​ការ​លោតអន្ទាក់​រាំ​និង​ល្បែង​ជាច្រើន​ទៀត ក៏​អាចជួយ​បណ្តុះ​ខួរក្បាល​កូន​ផងដែរ ដោយ​ធ្វើឱ្យ​កូន​មានគំនិត​ដែល​អស្ចារ្យ គ្មាន​នរណា​ដូច​ឡើយ​។​
-​ការឡើង​ភ្នំ​ក៏​អាចជួយ​ធ្វើឱ្យ កូន​មាន​សុខភាព​ល្អ​និង​មាន​ខួរក្បាល ខ្លាំង​ផងដែរ​។ ដូចនេះ​បើ​អ្នក​ទំនេរ អ្នក​អាច​នាំ​កូន​ទៅ​ឡើង​ភ្នំ​បាន​។​
-​អ្នក​អាចបង្កើត​សួនច្បារ​តូច មួយ​នៅមុខ​ផ្ទះ​ដោយ​នាំ​កូន​ដាំ​ផ្កា ឬ រុក្ខជាតិ​ផ្សេងៗ ដើម្បី​អប់រំ​កូន​ឱ្យ ស្រឡាញ់​ធម្មជាតិ ព្រមទាំង​ជួយ​គេ​ឱ្យ ឧស្សាហ៍​ទៀតផង ។ ជាពិសេស​កូន​នឹង មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ផងដែរ ។​
-​បើ​អ្នក​ទំនេរ អ្នក​អាច​នាំ​កូន ជិះ​កង់​លេង​បាន​ដោយ​ជិះ​ម្នាក់​មួយ​ដើម្បី ជាការ​ហាត់ប្រាណ និង​ជាការ​ជួយ បង្កើន​ប្រាជ្ញា​កូន​ឱ្យ​ខ្លាំងពូកែ​។​ដូចនេះ អ្នក​អាច​ប្រើ​វិធី​ទាំងនេះ ដើម្បី​ជួយ​កូន ដែលមាន​អាយុ​ចាប់ពី​៦​ឆ្នាំ​ឡើង​មាន ខួរក្បាល​ដែល​ខ្លាំង​លើសគេ​មួយ ៕ ដោយ​: health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម