នារី​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ដើរមក​ប៉ង​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​ជ្រោយ​ង្វា​រ​

874
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​នារី​ម្នាក់​សង្ស័យ​បែក​ថ្នាំ​បាន​ដើរ​មករក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី សំណាងល្អ​ត្រូវបាន​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ​ជួយ​ចាប់​ទាន់​។​ការបង្ក​ភ្ញាក់ផ្អើល​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ស្ថិត​ក្នុងភូមិ​ដើម​គរ​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែ​វិ​ច្ឆា​ឆ្នាំ​២០១៨ ។

​នារី​ប៉ង​លោតទឹក​សម្លាប់ខ្លួន​នេះ​មានឈ្មោះ​ម៉ន​ស្រីនូ​អាយុ​ជាង​២០​ឆ្នាំ​មិនដឹង​កន្លែង​ស្នាក់នៅ​។​តាម​ប្រភពពី​បុរស​ម្នាក់​ដែលជា​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វា​រដាក់​គោលដៅ​យាម​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដំបូង​គាត់​បាន​ប្រទះឃើញ​នារី​ខាងលើ​បានធ្វើ​ដំណើរ​ថ្មើ​ជើង​ឡើងលើ​ស្ពាន​ក្នុងទិសដៅ​ពី​ត្រើយ​ខាងលិច​មក​កើត​។ ខណៈពេល​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​នាង​បាន​ឡើងលើ​បង្កាន់ដៃស្ពាន​ប្រុង​លោត​ចុះទៅ​ក្នុង​ទឹក​ក៏​ត្រូវបាន​រូបគាត់​ស្ទុះ​ទៅ​ចាប់​ទាន់​យកមក​គល់ស្ពាន​ត្រើយ​ខាងកើត​ដើម្បី​សួរនាំ ។​

​តែ​បែ​ជា​នាង​និយាយ​ទៅមុខ​ទៅក្រោយ​មិនដឹង​ខុសត្រូវ​និង​បាន​ជេ​ប្រមាទ​ទៅលើ​កម្លាំង​សមត្ថកិច្ច​និង​កម្លាំង​សណ្ដាប់ធ្នាប់​ពួកគាត់​ថា​”​ពួក​ឯង​មកឃាត់​អញ​ធ្វើ​អី​អញចង់​ងាប់​ដោយសារ​ពួក​ឯង​មក​ចាប់​ទើប​អញ​មិន​ងាប់​”​។​ក្រោយមក​កម្លាំង​សមត្ថកិច្ច​និង​កម្លាំង​សណ្ដាប់ធ្នាប់​ដែល​ប្រចាំការ​នៅ​គល់ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងកើត​បាន​ហៅ​រ៉ឺម៉ក​ម៉ូតូ​កង់​បី និង​បាន​ចាប់​លើកដាក់​លើ​រឺ​ម៉ក​ម៉ូតូ​កង់​បី​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​ជ្រោយចង្វារ និង​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ក្រុមគ្រួសារ ៕S/

​នារី​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ដើរមក​ប៉ង​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​ជ្រោយ​ង្វា​រ​

ទីតាំងផ្សាយពាណិជ្ជកម្ម