ភ្ញាក់ផ្អើល​ពេញ​កន្លែង​ប៉ូលិស​បន្ទាប់ពី​ជនសង្ស័យ​សម្លាប់ខ្លួន​ក្នុង​បន្ទប់​ឃុំឃាំង​នៅ​ខេត្តស្ទឹងត្រែង​

743
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ជនសង្ស័យ​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​នៅក្នុង បន្ទប់​ឃុំឃាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។ ករណីនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅក្នុង​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​កាលពី​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​ភ្នំពេញ​។
​ជនសង្ស័យ​ក្រោយពី​ផឹកស៊ី​ជាមួយគ្នា​ទាស់សំដី​គ្នា​ចាក់​សម្លាប់​មនុស្ស​រូ​ម​ផឹកស៊ី​រួច​ក៏​រត់គេចខ្លួន​ពី​រាជធានី​ភ្នំពេញ​មក​តាម​បណ្តា​ខេត្ត​មួយចំនួន​រហូត​សមត្ថកិច្ច​តាម​ចាប់​ទាល់តែ​បាន ។ សមត្ថកិច្ច​តាម​ចាប់បាន​នៅ ភូមិសាស្ត្រ ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បង្ហើប​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ជឹ​ង​ប៊ុន​នី​ន ឈ្មោះ​ហៅ​ក្រៅ ជឹ​ង​នី​ន ហៅ​នី​ន ភេទ​ប្រុស​អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ ផ្លូវ​បេតុង ភូមិ សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ យោងតាម​ដីកា របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ចូលខ្លួន​ទៅ​បង្ហាញ​នៅ​អធិការ​ខណ្ឌ សែន​សុខ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ មុន​ថ្ងៃ​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​។​

​បន្ទាប់ពី​ទទួលបាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​ខាងលើនេះ​មក ក​ម្លាំ​នគរបាល​ខណ្ឌ​សែន​សុខ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជនសង្ស័យ យកមក​ឃុំ នៅ​កន្លែង​នគរបាល​ខេត្តស្ទឹងត្រែង​។ ដល់​វេលា​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៨​ខែវិច្ឆិកា​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​កាលពី​ម្សិលមិញ បានធ្វើ​អត្តឃាត​ចងក ដោយ​ប្រើ ក្រណាត់​ក្រ​ម៉ា​៕S/​

ភ្ញាក់ផ្អើល​ពេញ​កន្លែង​ប៉ូលិស​បន្ទាប់ពី​ជនសង្ស័យ​សម្លាប់ខ្លួន​ក្នុង​បន្ទប់​ឃុំឃាំង​នៅ​ខេត្តស្ទឹងត្រែង​

ទីតាំងផ្សាយពាណិជ្ជកម្ម