គយ​ចល័ត​តាម​ចាប់​រថយន្ត​ចង្កូត​ស្តាំ និង​ស្លាក​លេខ ខ​.​ម​. បាន​ចំនួន​បី​គ្រឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​

1125
ចែករម្លែក
  • 222
    Shares

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់​ស្ទឹង​សង្កែ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង មានការ​ភ្ញាក់ផ្អើល​បង្ក​ការកកស្ទះ​ចរាចរ អស់​រយៈពេល​ជិត​១​ម៉ោង ដោយសារ​តៃកុង​រត់​យន្ត​(​ខ​.​ម​.) ខាងលើ​មិន ព្រម​ចុះមក​និយាយ​គ្នា ហើយ​ពេលនោះ កម្លាំង​គយ​ហៅ​រថយន្តស្ទូច ប៉ុន្តែ​មិនទាន់បាន​ស្ទូច​ផង ស្រាប់តែ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ ប៉ុល ស៊ីនួន (​យោធា​) បានចេញ​មុខមក​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​នោះ​។​

​ករណី​រថយន្ត​ល្មើសច្បាប់​គយ​តាម​ចាប់​ខាងលើ បើតាម​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​បាន​បង្ហើប​ឱ្យដឹងថា តៃកុង​បើករថយន្ត​គេចពន្ធ​ម៉ាក ម៉ាស​ស្តា សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ (​ខ​.​ម​.) ខាងលើ​គេ​ស្គាល់​ថា ឈ្មោះ រដ្ឋ ជា​មន្ត្រី​យោធា និង​ជា​ប្រធានការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំការ​នៅ​ច្រក​តំបន់​ម៉ាឡៃ ក្នុងស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ុល ស៊ីនួន បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ថា រថយន្ត​ដែល​មន្ត្រី​គយ​តាម​ចាប់​នោះ គឺ​គេ​មាន​ឯកសារ​គ្រប់គ្រាន់ ប៉ុន្តែ​គឺ​គ្រាន់តែ​ខុស​ពណ៌​មិនទាន់​កែ ហើយ​ឡាន​ខាងលើនេះ ម្ចាស់​គេ​បាន​ជិះ​រយៈពេល​ពីរ​ឆ្នាំ​ហើយ​។​

​ដោយឡែក លោក វុ​ធ ជា ប្រធាន​អង្គភាព​គយ​ចល័ត​ប្រចាំការ​នៅ​ខេត្តបាត់ដំបង រស្មី​កម្ពុជា​នៅ​ពុំទាន់​បាន​សុំ​ការពន្យល់​នៅឡើយ​ទេ ប៉ុន្តែ​ខាង​មន្ត្រី​គយ​ចល័ត​មួយរូប ដែល​ចូលរួម​ចាប់​រថយន្ត​ខាងលើ បាន​បញ្ជាក់ថា រថយន្ត​ដែល​ចាប់បាន​ក្នុងថ្ងៃនេះ​មាន​ចំនួន​៣​គ្រឿង ដែល​នៅក្នុង​ចំណោម​ខ្សែ​រថយន្ត​ទាំង​៣​គ្រឿង ដែល​កម្លាំង​គយ​តាម​ប្រ​ម៉ាញ់​ចាប់បាន​ខាងលើនេះ មាន​មួយគ្រឿង​ពាក់​ស្លាក​លេខ​(​ខ​.​ម​)​ខាងលើ ប៉ុន្តែ​ខាង​មន្ត្រី​គយ​យើង នៅ​មិនទាន់បាន​ពិនិត្យមើល​លើ​ឯកសារ​រថយន្ត​ទាំងនោះ​នៅឡើយ​ទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម