អាជ្ញាធរ​ខេត្តសៀមរាប សុំ​ឲ្យ​ក្រុង Fontaine Bleau នៃ​ប្រទេស​បារាំង ជួយ​ដល់​វិស័យ​មួយចំនួន​នៅ​ខេត្តសៀមរាប

911
ចែករម្លែក
  • 4
    Shares

ដោយ​: គូលែន / សៀមរាប​: លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បានស្នើរ​សុំ​ឲ្យ​ក្រុង Fontaine Bleau នៃ​ប្រទេស​បារាំង ជួយ​ដល់​វិស័យ​មួយចំនួន​នៅ​ខេត្តសៀមរាប ជាពិសេស​វិស័យ​ទេសចរណ៍​។ មានប្រសាសន៍​បែបនេះ ក្នុងឱកាស​ជួបពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្តសៀមរាប ជាមួយ​លោក Frederic Valletoux អភិបាលក្រុង Fontaine Bleau សាធារណៈរដ្ឋ​បារាំង នៅ​សាលា​ខេត្តសៀមរាប នា​រសៀល ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​សំណូមពរ​ដល់​ប្រតិភូ​ក្រុង Fontaine Bleau នៃ​សាធារណរដ្ឋ​បារាំង ជួយ​ពង្រឹង​ដល់​វិស័យ​សុខាភិបាល , វិស័យ​អប់រំ​យុវជន​និង​កីឡា , វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ និង វិស័យ​ទេសចរណ៍ ព្រមទាំង​ជួយ​ធ្វើការ​អភិវឌ្ឍ​ក្រុង​សៀមរាប ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ មក​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្តសៀមរាប ឲ្យ​មាន​កំណើន​ឡើង​ច្រើន​ថែមទៀត​។​

​លោក Frederic Valletoux អភិបាលក្រុង Fontaine Bleau បាន​សន្យាថា នឹង​ជំរុញ​មាន​កិច្ចសហការ​ល្អ និង​ជួយ​ជំរុញ​អ្នកវិនិយោគ និង​អ្នក​ទេសចរណ៍​ទាំងអស់ មក​ប្រទេស​កម្ពុជា ជាពិសេស​គឺ​ខេត្តសៀមរាប ឲ្យ​មាន​កំណើន​ឡើងជា​បន្តបន្ទាប់៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ