សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ ឱសថស្ថាន​រង​(​ខ​)​ខេមរា ហួស​សុពលភាព​រយៈពេល​៦​ខែ

974
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: ឱសថស្ថាន​រង​(​ខ​)​ខេមរា ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងក្រោយ​ផ្សារលើ​ធំថ្មី ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ចុះ​ត្រួតពិនិត្យ​និង​រកមើល​ថ្នាំ​គ្រប់​ប្រភេទ ក្រែង​មាន​ថ្នាំ​ក្លែងក្លាយ​ដាក់លក់​អោយ​ប្រជាពលរដ្ឋ​។​

​ហេតុការណ៍​ចុះ​ត្រួតពិនិត្យ​ឱ​ថស​ស្ថាន​រង​(​ខ​)​ខេមរា ហួស​សុពលភាព រយៈពេល​៦​ខែ នោះបាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ខាងក្រោយ​ផ្សារលើ​ធំថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

​បើតាម​ប្រភពពី កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដែល​ចុះ​ត្រួតពិនិត្យ​ឱ​ថស​ស្ថាន​រង​(​ខ​)​ខេមរា បាន​មានប្រសាសន៍ថា ឱសថស្ថាន​នេះ បាន​សុំ​អាជ្ញាប័ណ្ណ​បន្ត ទៅ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប និង ច្រកចេញចូល​តែមួយ​នៅ​សាលាក្រុង តាំងពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ប៉ុន្តែ មិនដឹង​យឺតយ៉ាវ ខាង មន្ទីរ ឬ​ខាង​សាលាក្រុង​ទេ​។​

​ប្រភព​បាន​បន្តថា រហូតមកដល់​សមត្ថ​កិច្ច​យើង​ចុះ​ត្រួតពិនិត្យ​និង ឆែកឆេរ​ក​ប័ណ្ណ ដែល​ចែ​ញ​ដោយ​មន្ទីរ​សុខាភិបាល នៅ​មិនទាន់​ឃើញ​ទៀត​។ តំណាង​ម្ចាស់​ទីតាំង​បាន​អះអាង​នៅមុខ​សមត្ថកិច្ច​យើង​ថា ពួកគាត់​បាន​សុំ​បន្ត​អាជ្ញាប័ណ្ណ ជា​យូរ​ខែ​មកហើយ ប៉ុន្តែ ខ​ល​ទៅ សួរ អ្នករត់​ការឱ្យ ថា មិនទាន់​បានទេ រង់ចាំ​ផ្នែក​ជំនាញ​(​ថ្ងៃនេះ ថ្ងៃនោះ​)​មិនចេះចប់ រហូតដល់​សមត្ថកិច្ច​ចុះមក ទើប​ពួក​ខ្ញុំ​ខ​ល​ទៅ​សួរ​ម្តងទៀត​ប្រហែល​ជិត​២​ម៉ោង ទើប​ឃើញ​ខាង​សាលាក្រុង​ចេញ​ប័ណ្ណ​មកឱ្យ បើ​មិន​ដូច្នោះ​ទេ កន្លែង​លក់​ថ្នាំ​របស់ខ្ញុំ មុខជា​សមត្ថកិច្ច​បិទ​ជាក់​ជាមិនខាន​ឡើយ​។​

​ប័ណ្ណ​ដែល​ចេញ​យកមក​ឱ្យ​នោះ គឺ​ចេញ​តាំងពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​មក​ម្លេះ ដោយ​លោក ពៅ សា​រ៉ាវុធ អភិបាលរងក្រុង​សៀមរាប​។ ម្ចាស់​ឱ​ថស​ស្ថាន រង (​ខ​) ខេមរា មានឈ្មោះ ចាន់ ណា​រ៉េត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​មុខរបរ​ឱសថការី មធ្យម ដែល មាន​ទីតាំង​ស្ថិត​នៅផ្ទះ​គ្មាន​លេខ ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​ចេញ​លិខិត​អនុញ្ញាតិ​របស់​សាលាក្រុង​សៀមរាប លេខ​០៣៧/១៨ .​សខ .​ច្រ .​ចម .​ឱសថស្ថាន​រង “​ខ​” ខេមរា ចុះ​ថ្ងៃទី​៤ ខែមិថុនា​ឆ្នាំ​២០១៨ ផុតកំណត់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០​។ ជុំវិញ​ករណី​ចេញ​ប័ណ្ណ​យឺតយ៉ាវ ដល់​អាជីវ​ករលក់​ថ្នាំពេទ្យ​នោះ យើង​មិនអាច​សុំ​ការពន្យល់​ឬ​បំភ្លឺ ពី​លោក ពៅ សា​រ៉ាវុធ អភិបាលរងក្រុង សៀមរាប នោះបានទេ ដោយ​ទូរស័ព្ទ​របស់លោក នៅក្រៅ​តំបន់​សេវា​។​

​គួរបញ្ជាក់​ផងដែរ​ថា ពលរដ្ឋ​មានការ​រិះគន់​ទៅលើ​អាជ្ញាធរ ឬ មន្ទីរ​ពាក់ព័ន្ធ ក្នុង​ការចេញ​ប័ណ្ណ អា​ជីក​ម្ម​ឱ្យ អ្នកលក់ដូរ យឺតយ៉ាវ ធ្វើឱ្យ​ពួកគាត់​មានការ​ព្រួយ​បារ​ម្មណ៍ ចំពោះ​ករណី​ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ រក​ប័ណ្ណ​អាជ្ញា​កម្ម ដែល​ហួស​សុពលភាព​ម្តង​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ