សមុទ្រ​ឬ​ស្សី ជា​ព្រៃ​ដ៏​ស្រស់បំព្រង កំពុង​ពួន​សម្ងំ​រង់ចាំ​ភ្ញៀវទេសចរ​

1380
ចែករម្លែក

​ព្រៃ​ឬ​ស្សី​ដ៏​ខៀវស្រងាត់​ជាច្រើន​ហិតា បាន​លាតសន្ធឹង​លើ​វាល​ដ៏​ល្ហល្ហេវ​ទាប​ខ្ពស់ អមដោយ​ផ្លូវ​ទឹកថ្លា​លូន​កាត់​ខ្វាត់ខ្វែង បង្កើតជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​កម្រ​បានឃើញ​។​

​សមុទ្រ​ឬ​ស្សី ឬ​ហៅ Bamboo Sea នេះ​មាន​ទីតាំង​ស្ថិតនៅ​ស្រុក Yibin ខេត្ត​ស៊ី​ឈួន ភាគ​ពាយ័ព្យ​ប្រទេស​ចិន បាន​អន្ទង​ចិត្ត​ភ្ញៀវទេសចរ​ឲ្យ​ទៅ​ទស្សនា​មិនចេះ​ដាច់​។​

​អ្នកដំណើរ​ចង់ទៅ​លេង គឺមាន​ភាពងាយស្រួល​ច្រើន ព្រោះ​តែមាន​ផ្លូវ​បេតុង​កាត់​ព្រៃ​យ៉ាង​ធំ និង​ចូល​ទៅដល់​ជ្រៅ រួច​ពួកគេ​អាច​ជួល​ទូក​ជិះ​កម្សាន្ត ផ្ដិត​យក​ទិដ្ឋភាព​ជាមួយ​ខ្យល់អាកាស​យ៉ាង​ត្រជាក់​ស្រឹប​។ តោះ​ទៅ​ទស្សនា​រូបភាព​ស្អាតៗ​ខាងក្រោម ឃើញ​ហើយ​ចង់ទៅ​លំហែ​អត់​?

ប្រភព​៖ Xinhua /Sabay

ទីតាំងផ្សាយពាណិជ្ជកម្ម