រុស្ស៊ី​នឹងដាក់​ពង្រាយ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ច្រើន​ថែមទៀត​នៅ​តំបន់​គ្រី​មេ បន្ទាប់ពី​រឹបអូស​យក​នាវា​អ៊ុយ​ក្រែ​ន​៣​គ្រឿង​

988
ចែករម្លែក
  • 215
    Shares

​មន្ត្រី​យោធា​ម្នាក់​និយាយថា រុស្ស៊ី​នឹង​ពង្រឹង​ខែល​ការពារ​តំបន់​កាន់កាប់​របស់ខ្លួន​គឺ​ឧបទ្វីប​គ្រី​មេ ជាមួយ​ការដាក់​ពង្រាយ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ច្រើន​ថែមទៀត​។​

​ទីភ្នាក់ងារសារព័ត៌មាន Interfax កាលពី​ថ្ងៃ​ពុធ​ទី​២៨​វិច្ឆិកា​បាន​ដកស្រង់​សម្តី​មន្ត្រី​ក្រសួងការពារជាតិ​កំពូល​របស់​រុស្ស៊ី​លោក វ្ល៉ា​ឌី​ម អា​ស្តា​ហ្វ​យ៉េ​វ ដែល​និយាយថា រុស្ស៊ី​នឹង​បន្ថែម​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​មួយទៀត​បន្ថែម​ពីលើ​ប្រព័ន្ធ​៣​ដែល​បានដាក់​ពង្រាយ​រួចហើយ​នៅក្នុង​ឧបទ្វីប​នេះ​។​

​ការប្រកាស​នេះ​ធ្វើឡើង​៣​ថ្ងៃ​បន្ទាប់ពី​ឆ្មាំ​ព្រំដែន​រុស្ស៊ី​បាន​បាញ់ប្រហារ​លើ​នាវា​អ៊ុយ​ក្រែ​ន ៣ គ្រឿង​រួច​រឹបអូស​យក​នាវា​ទាំង​៣​និង​ក្រុម​នាវិក​ទាំងអស់​។ ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា​ជា​លើកដំបូង​រវាង​ប្រទេសជិតខាង​ទាំង​២​នេះ​បានលើកឡើង​ពី​ទិដ្ឋភាព​នៃ​ជម្លោះ​ដ៏​ធំ​មួយនា​ពេលអនាគត​។​

​អ៊ុយ​ក្រែ​ន​បាន​និយាយថា​នាវា​របស់ខ្លួន​កំពុង​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​ស្របតាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ខណៈ​រុស្ស៊ី​បាន​ចោទប្រកាន់​ពួកគេ​ថា​មិនបាន​សុំ​ការអនុញ្ញាត​ដើម្បី​បើក​ឆ្លងកាត់​៕ ដោយ៖ កញ្ញាដាលីស

នាវា​អ៊ុយ​ក្រែ​ន​ទាំង​៣​គ្រឿង​និង​ក្រុម​នាវិក​ទាំងអស់​ត្រូវបាន​រឹបអូស​យក​និង​ឃុំខ្លួន​នៅ​រុស្ស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម